ជនជាតិចិន ដែលហែកចម្រឹងបង្អួច រត់ចេញពីចត្តាឡីស័ក អស់ពេល២ថ្ងៃ ត្រូវបានរកឃើញវិញហើយ

បុរសជនជាតិចិនម្នាក់ បានលួចរត់គេច ចេញពីកន្លែងធ្វើចត្តាឡីស័ក មួយកន្លែង ក្នុងសណ្ឋាគារមេគង្គ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បាត់អស់រយៈពេល ២ថ្ងៃ ទើបកម្លាំងនគរបាល បានតាម រកឃើញ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីសណ្ឋាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មុនពេលកើតេហតុ បុរសជនជាតិចិន​ រូបនោះបានជិះម៉ូតូស្មាស់​កញ្ចាស់មួយគ្រឿង មកឈប់នៅ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយបាន ទុកម៉ូតូនោះចោល។ បន្ទាប់មក​ បុរសជនជាតិចិន នោះបានឡើងជិះរថយន្តឈ្នួល ដើម្បីបន្តដំណើរទៅមុខទៀត។ លុះមកដល់ចំណុច ឃុំផ្ទះកណ្តាល ក៏បានចុះពីលើរថយន្តនោះដោយមិនហ៊ានជិះទៅមុខទៀត ខ្លាចគេយកថ្លៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះ បានឮដល់សមត្ថកិច្ច ហើយក៏បានឱ្យមន្ត្រីនគរបាល តាម រកជនជាតិចិន នោះ ដោយធ្វើការទាក់ទងតាម បណ្តាប៉ុស្តិ៍ផ្សេងៗជាច្រើន ក្នុងស្រុកស្រីសន្ធរ ឱ្យជួយស្ទាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអធិការ បន្តថា បន្ទាប់មក ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកពោធិ៍ ស្ទាក់ ម៉ូតូកង់បីដែលបុរសជនជាតិចិន នោះជិះ ពេល សាកសួរ មិនមានឯកសារ ណាបន្តិចសោះ។ ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​ ឱ្យធ្វើការតាមដាន និងសាកសួរ ក្រែងមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្ម ទណ្ឌណាមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសជនជាតិចិន នេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានយកទៅដាក់នៅសណ្ឋាគារមេគង្គ មាត់ទន្លេក្រុងកំពង់ចាម ជាកន្លែងធ្វើចត្តា ឡីស័ក តែបុរសជនជាតិចិន នេះ បានលួចហែក ចម្រឹងបង្អួច រត់ចេញ ធ្វើឱ្យកម្លាំងសមត្ថកិច្ច តាមរកគ្រប់ៗគ្នា។ ដោយបានលួចរត់ ចេញ រយៈពេល ២ថ្ងៃ ទើបតាមរកឃើញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមសម្តីស្ត្រីជាម្ចាស់កង់ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បានបញ្ជាក់ ប្រាប់ថា នៅវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសជនជាតិចិន ដែលបានលួចរត់ចេញពីសណ្ឋាគារ មេគង្គ មកយកកង់របស់គាត់ ដែលដាក់ នៅមុខផ្ទះ ជិះចេញ ទៅទិសខាងត្បូង ហើយត្រូវបាន កម្លាំងនគរបាល ជិះម៉ូតូតាមពីក្រោយ ប្រកៀក ប្រកិត ហើយក៏មកទាន់នៅជិតខារ៉ាអូខេ សុភសុពណ៌ ក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីសាក្សីម្នាក់ទៀត បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាល តាមទាន់ បុរសជនជាតិចិន រូបនោះ ពេលដែលបុរសនេះមក អង្គុយនៅលើចិញ្ចើមផ្លូវ មាត់លូ បុរសនោះ ហាក់បីដូចជាមានសតិមិនស្រួល ដោយ ចាប់ទាញអាវ និងទាញខោរហែក ពេលដែលរថយន្តពេទ្យ មកដល់ បុរសនោះក៏បាន ដើរតម្រង់ឡើង លើរថយន្ត។ ជាមួយនោះ កម្លាំងភ្នាក់ងាររបស់ពេទ្យ ក៏បានបា ញ់ថ្នាំស ម្លា ប់មេរោគ នៅកន្លែងដែលបុរសជនជាតិចិន នោះអង្គុយ និងកន្លែងផ្សេងទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អធិការនគរបាលស្រុក ស្រីសន្ធរ បញ្ជាក់ថា តាមរយៈការយកសំណាក បុរសជនជាតិចិន នេះទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រ លទ្ធផលបាន ឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសនោះអវិជ្ជមានវីរុសកូវីដ-១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនណាមាន មេរោគ មែននោះ មន្ត្រីគរបាល នៅស្រុកស្រីសន្ធរ ជាច្រើននាក់ អាចនឹងត្រូវនាំគ្នាមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ មួយវិញទៀត បើតាមពិនិត្យមើលជាក់ស្តែង បុរសជនជាតិចិន នេះទំនងដូចជាមនុស្ស សរសៃប្រ សាទ។ក្រុមគ្រូពេទ្យ បានប្រាប់ឱ្យដឹងដែរថា បុរសជនជាតិចិន រូបនោះ ត្រូវបានបញ្ជូនទៅផែនអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *