ទំរាំដល់គូរ កូនក្រមុំអាយុ៦៧ កូនកំលោះអាយុ៨៧ឆ្នាំ រៀបការផ្អើលភូមិ

អាយុច្រើនមិនទាន់ដល់គូមិនប្រាកដថានៅម្នាក់ឯងរហូតចាស់កោងខ្នងទេ ហើយការដល់គូទាំងវ័យ​ក្មេងមិនប្រាក ដថារៀបការហើយមាន សុភមង្គលអាចរួមរួសជាមួយគ្នាដល់ថ្ងៃចុងក្រោយបានដែរ​ អ្វីៗគឺគឺ​ស្ថិត នៅលើគូព្រេង បើគេម្នាក់នោះជាគូយើងមុននឹងក្រោយគង់តែជួបគ្រាន់តែ យូរនឹងឆាប់ប៉ុណ្ណោះ ។

ទៅមើលកូនក្រមុំ កូនកំលោះទើបរៀបការ ឯណោះវិញ គឺបានជួបគ្នាពេល វ័យចាស់ជរារៀងខ្លួនទៅហើយ សំខាន់លើក្ដីស្រឡាញ’ពិតប្រាលដមិនគិតពីអាយុឡើយ ឱ្យតែចេះមើលថែគ្នាទោះរួមរស់ ជាមួយគ្នាបាន រយៈពេលប៉ុន្មានក៏មានន័យដែរនៅក្នុងជីវិត ។

ប្ដីប្រពន្ធចំណាស់ មួយគូនេះត្រូវបានគេដឹងថារស់នៅ នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយខាងស្រីមាន អាយុ ៦៧ ឆ្នាំ និងខាងប្រុសអាយុ ៨៧ ឆ្នាំឯណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *