សោកស្តាយ អតីតប្រធានាធិបតីបារាំងដ៏ចំណាស់ម្នាក់ បានស្លា​.ប់​ដោយសារឆ្លងវីរុសកូវីដហើយ

អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ដែលបានដឹកនាំ ប្រទេសរបស់ខ្លួន ចូលទៅក្នុងយុគសម័យ ទំនើបថ្មីមួយ ដោយ ដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួល មរណ ភាព ហើយកាលពី យប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងវ័យ ៩៤ឆ្នាំ ដោយសារ តែជំងឺ COVID-19។ នេះបើតាមការ ចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០៣ ខែធ្នូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​បារាំង​ទី​៥​ក្មេង ​បំផុត ត្រឹម​អាយុ​៤៨​ឆ្នាំ​។ លោក​ចាប់ផ្តើម​អាជីព ​នយោបាយ​ក្នុង​ឆ្នាំ​១៩៥៦ ជា​សមាជិក សភា​បារាំង​។ ក្នុង​ឆ្នាំ​១៩៦២ លោក​ត្រូវបានតែងតាំង ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​ការដឹកនាំ ​របស់​ប្រធានាធិបតី ហ្សា​ល ដឺ​ហ្គោល និង​បន្ត​កាន់តំណែង​នេះ ​រហូតដល់​ឆ្នាំ​១៩៧៤ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី George Pompidou ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ លោក ហ្ស៊ីស្កាដ បានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែបញ្ហាបេះដូង និងផលវិបាកនៃ COVID-19 បានទទួលមរណភាពនៅផ្ទះ របស់លោក នៅតំបន់ ឡូវ៉ា (Loire) ប្រទេសបារាំង។ លោក Giscard បានបង្ហាញខ្លួនជា សាធារណៈចុងក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូល រួមពិធីបុណ្យសពរបស់ អតីតប្រធានាធិបតីបារាំងម្នាក់ ទៀត គឺលោក ហ្សាក ស៊ីរ៉ាក (Jacques Chirac) ដែលធ្លាប់ជា នាយករដ្ឋមន្ត្រីរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់ថា លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង បានក្លាយ ជាប្រធានាធិបតីក្មេងជាងគេ បំផុត នៅប្រទេសបារាំង ដែលចូលកាន់តំណែង នៅអាយុ ៤៨ឆ្នាំ កាលពីឆ្នាំ១៩៧៤ ដោយ លោកបានផ្តួលគូប្រជែង គឺលោក ហ្វ្រង់ស្វ័រ មីទែហង់ ដែលបានបាត់បង់ តំណែងជាប្រធានាធិបតី បារាំង បន្ទាប់ពីកាន់តំណែង អស់រយៈពេល ០៧ឆ្នាំ កាលពីឆ្នាំ១៩៨១៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *