September 21, 2021

មន្ត្រីរដ្ឋាភិបាល ប្រកាសថា ​កម្ពុជា ជាប្រទេស​គោរព​សិទ្ធិមនុស្ស​ជាងគេ នៅអាស៊ី

ការលើកឡើង របស់​លោក កែវ រ៉េមី បាន​ធ្វើឡើងចំ ពេលដែល​កម្ពុជា​​ អបអរសាទរខួបលើកទី៧២ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ២០២០ ក្រោម ប្រធានបទ “សិទ្ធិ និងសន្តិភាព” ដែល​ទិវានេះ កម្ពុជាតែងតែ ​ធ្វើឡើង ជារៀងរាល់ឆ្នាំ​ ក្រោយពីអង្គការ សហប្រជាជាតិ (UN) បានប្រ​កាស​ឲ្យប្រើតាំង ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាព របស់មនុស្សជាតិគ្រប់រូប នៅ លើពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម ​នាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការ សិទ្ធមនុស្សកម្ពុជា​ បានអះ​អាង ថា កម្ពុជា គឺជាប្រទេសឈានមុខគេនៅ អាស៊ី ដែលទទួលយក​លិខិតុបករណ៍​ សិទ្ធិមនុស្ស​សំខាន់ៗ ​ចំ​នួន​៨ ក្នុងចំណោម០៩ ខណៈ​រដ្ឋធម្មនុញ្ញ​ កម្ពុជា មិន​មាន​ច្បាប់​ប្រ​ហារ​ ជីវិត និងបាន​ អនុញ្ញាត​ឲ្យមានវត្តមាន ​អ្នករាយកាណ៍ ពិសេស របស់ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស​នៅកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក កែវ រ៉េមី ​លើកឡើងថា នៅ​ក្នុងរបប​ប្រល័យ ​ពូជសាសន៍​ប៉ុលពត (១៩៧៥-១៩៧៩) គឺ​ប្រជាពល​រដ្ឋ​មិន​មាន សិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យា​បាល ​ជំងឺ សិទ្ធិជំនឿសាសនា ​និងសិទ្ធិប្រកបការងារ ជាដើម​ ​ ហើយបានបង្ខំឱ្យពលរដ្ឋ ទាំងក្មេងចាស់​ប្រុស​ស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើការហួសកម្លាំងឈឺស្លា.ប់ដោយគ្មានពេទ្យ និងថ្នាំ ព្យាបាល ព្រមទាំងបានស.ម្លា.ប់ចោលអស់​ជាង ៣​លាន​នាក់ នៅក្នុងរយៈពេលតែ​៣ឆ្នាំ ​៨ខែ និង២០ថ្ងៃ​ប៉ុណ្ណោះ តែក្រោយ ពេលប្រទេសជាតិ ត្រូវបាន រំដោះ​រួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី​៧ មករា ១៩​៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវ​ បាន​ទទួលពេញលេញ ឡើងវិញ និងធ្វើឱ្យកម្ពុជាកាន់តែ​ រីកចម្រើន​ជឿនលឿន​រហូត ដល់​សព្វថ្ងៃ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ រ៉េមី ​បញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​​បាន​យកចិត្តទុកដាក់ខ្ពស់ បំផុតមិនឱ្យប្រជាជន ណាម្នាក់ស្លា ប់ដោយសារ តែអត់បាយ នេះជាការលើក​ស្ទួយនូវ​ សិទ្ធិរស់រានមានជីវិត។ ក្រៅពីនេះទៀត យើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាព ទឹកជំ​នន់ រាជរដ្ឋាភិបាល ព្រម ទាំងការងារកាក ​បាទ​ក្រហម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា យុវជន កងទ័ព ក្រុមការងារមនុស្សធម៌ និង​ថ្នាក់​ដឹកនាំទាំង អស់រួមកម្លាំងគ្នា ដើម្បីជួយដល់ប្រជា​ជន រ ង.គ្រោះឱ្យទាន់ ពេលវេលា នេះជាចំណុចសំខាន់​មួយដែល រាជរដ្ឋាភិបាល បាន​លើក ស្ទួយ​សិទ្ធិរស់រាន មានជីវិត ហើយ​ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បាន ​​ទម្លាក់​នូវកញ្ចប់ថវិកា ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ក្រ១ ក្រ២ ក្នុងទំហំទឹកប្រាក់ជាង​២៥លាន​ដុល្លារ ជារៀងរាល់ខែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ រ៉េមី បានបន្ថែម​ថា ច្បាប់កម្ពុជា​មាន លក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បាន បង្ហាញ​ពីទោសប្រហារ​ជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពី ​បញ្ហាសិទ្ធិមនុស្ស​ទាំងអស់ ហើយ​ក្រៅពី​នេះ អ្វីដែលសំខាន់ បំផុត គឺ​លិខិតុបករណ៍​សិទ្ធិមនុស្សសំខាន់ៗ ចំនួន០៩ ដែលជា​លិខិតុបករណ៍​​គោល ​របស់​សិទ្ធិមនុស្ស កម្ពុជាបាន​អនុម័ត ទទួលយក ចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយ សឹង​តែ ១០០​ភាគរយ ដែលជានាំមុខនៅក្នុង តំបន់អាស៊ី ។នេះជាចំណុចជាក់ស្តែងយើង សង្កេតឃើញនូវការវាយ​តម្លៃ​ខ្ពស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ថ្មីៗនេះ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ​បាន​ អនុញ្ញាត​ បន្តអាណត្តិរបស់​ការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ ដែល នឹងផុតអាណត្តិរបស់ខ្លួន​នៅក្នុង ខែ ១២​នេះ ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​