September 21, 2021

អង្គការ​សុខភាព​ពិភពលោក នឹងធ្វើ​ដំណើរ​ទៅ​ចិន​ ដើម្បី​ស្រាវជ្រាវ​ រក​ប្រភព​នៃ​វីរុស​​កូ​វីដ​-១៩​

នៅ​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ បេសកកម្ម​អន្តរជាតិ​ មួយក្រុម​ដឹកនាំ​ ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) ត្រូវបាន​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅ​ចិន​ នៅ​សប្តាហ៍​ទី​១ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​ បង្ក​ទៅជា​ជំងឺ​រាតត្បាត ​សាកល​កូ​វីដ​-១៩​។ ជាក់ស្តែងចំពោះការ ស៊ើបអង្កេត​ពី​ប្រភព​ នៃ​ជំងឺ​កូ​វីដ​-១៩ គឺជាការ​ទាមទារ ​របស់​ប្រទេស​ជាច្រើន រហូត​មាន​ទាំង ​ចោទប្រកាន់ WHO​ និង​ចិន​ថា ខ្វះ​តម្លាភាព​ស្តីពី​ប្រភព​ នៃ​ជំងឺឆ្លង​នេះ​ទៀតផង​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ពិនិត្យ​ភស្តុតាង ដែល​រួមមាន​សំណាក ​តេស្ត​របស់​មនុស្ស និង​សត្វ​ដែល ​ប្រមូល​ ដោយ​អ្នកស្រាវជ្រាវ​ចិន សំដៅ​រក​ប្រភព​ ជំងឺ​កូ​វីដ​-១៩​ ក្រុម​បេសកកម្ម​ របស់ WHO ដែលមាន​ អ្នកជំនាញ​ពី​១២ ទៅ​១៥​នាក់ នឹងធ្វើ​ដំណើរ ​ទៅកាន់​ទឹកដីមួយនេះ។ ចំណែក ទីក្រុង​វូ​ហាន ក៏​ជា​គោលដៅ​របស់​ក្រុម ​ស្រាវជ្រាវ​ដែរ​។ រីឯលោកស្រី Tea Fischer សមាជិក​ក្រុម​ បេសកកម្ម ក៏បាន​អះអាងថាការសិក្សា​នេះ​ នឹងមាន​រយៈពេល ​៦​សប្តាហ៍ ដោយ​២​សប្តាហ៍ ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ចិន​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ WHO លោក Tarik Jasarevic បានលើកឡើងថា នៅពេលនេះ ​ក្រុមការងារ​កំពុង​រៀបចំ​សម្ភារ ដើម្បី​ធ្វើដំណើរ​ទៅ​ចិន​ឲ្យ​បាន​កាន់តែ ​ឆាប់​តាមតែ​អាច ធ្វើ​ទៅបាន​។ លោក Jasarevic និយាយ​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖« យើង​សង្ឃឹម ថា​ក្រុមការងារ​ នឹង​អាច​ចេញ ​ធ្វើដំណើរ​ក្នុង​ខែមករា​»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះដែរ អ្នកការទូត​បស្ចិម​លោក​ខ្លះ ចង់​ឲ្យ ក្រុមការងារ​គួរ​ណាស់ ​តែ​ចាកចេញ​ឲ្យ​បាន​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ប្រតិបត្តិ​របស់ WHO ស្រប​ពេលដែល​ទាំង​ ចិន និង WHO សុទ្ធតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ពី ​ប្រទេស​ដទៃ ​ក្នុង ការ​ស៊ើបអង្កេត​ពី​ប្រភព​កំណើត ​របស់​វីរុស​។ កាលពី​ខែឧសភា​កន្លងទៅ រដ្ឋមន្ត្រី​សុខាភិបាល ​ប្រទេស​ជាច្រើន បាន​អំពាវនាវ​ ឲ្យ​ស្ថាប័ន​សុខាភិបាល​អន្តរជាតិ​មួយ​នេះ​កំណត់​ពី​ប្រភព​ នៃ​វីរុសក៏ដូចជា​របៀប​នៃ​ការឆ្លង ​របស់​វីរុស​ពី​សត្វ​ផងដែរ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែកលោក​Peter Ben Embarek អ្នកជំនាញ​សុខភាព ​សត្វ​របស់WHO ចំពោះ​ការស្រាវជ្រាវ​ស្វែងរក​ប្រភព​ជំងឺ​វិញ បានលើកឡើងថា ក្រុម​បេសកកម្ម​នេះ ​ក៏មាន​បំណង​ក្នុងការ​សម្ភាស​កម្មករ​ដែល​ ធ្វើការ​ក្នុង​ផ្សារ​ នៅ​ទីក្រុង​វូ​ហាន​ដើម្បី​ចង់ដឹង ថា​ពួក​គែ​ឆ្លង​ ជំងឺ​កូ​វីដ​-១៩​ដោយ​របៀប​ណា​។លោក ​បន្ថែមថា គ្មាន​ភស្តុតាង​ណា ​ចង្អុល​បង្ហាញថា​វីរុស​នេះ​ ផលិតឡើង​ដោយ​មនុស្ស​ឡើយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់ថា ទាក់ទិនរឿងនេះ អាជ្ញាធរ​ចិន បាន​ជូនដំណឹង​ទៅ WHO ស្តីពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩ ក្រោយ​មាន​ករណី​ផ្ទុះ​ជំងឺ​ មិន​ធ្លាប់មាន​នេះ​ក្នុង ​ទីក្រុង​វូ​ហាន​។ តាំងពី​មក អាមេ​រិ​ក​វិញ បាន​ចោទប្រកាន់​ចិន​ថា ​លាក់បាំង​ពី​ការផ្ទុះ​ ជំងឺឆ្លង​នេះ និង​ ក៏បាន​ទាមទារ​ផងដែរ​ឲ្យ WHO ធ​ស៊ើបអង្កេត​ដោយ មាន​តម្លាភាព ​ចំពោះ​ការ​ផ្ទុះឡើង​នេះ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​