អ្នកជំនាញ រកឃើញថា មេរោគកូវីដប្រភេទថ្មី ឆ្លងខ្លាំងជាងមុនដល់ទៅ ៧០ភាគរយ
បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអង់គ្លេស មេរោគ កូវីដ១៩ បានចាប់ បំប្លែង ខ្លួន តាំងពីពាក់កណ្តាល ខែកញ្ញាមក ព្រមទាំងអាច មានសមត្ថភាព ចម្លងខ្លាំងជាង មេរោគ ដើមដល់ទៅប្រមាណ ៧០ភាគរយ។ ប៉ុន្តែការបំប្លែង ខ្លួនរបស់កូវីដ១៩នេះ មិនមែន កើតមាន តែនៅក្នុងប្រទេសអង់គ្លេសទេ។
បើតាមអង្គការសុខភាព ពិភពលោក កូវីដ១៩បាន បំប្លែងខ្លួន ប្តូររូបរាង និងកើតមានរួចខ្លះមកហើយនៅក្នុងប្រទេសដាណឺ ម៉ាក ហូឡង់ និងអូស្ត្រាលី។ គេរកឃើញមេរោគកូវីដ ១៩បំប្លែងខ្លួន មានច្រើនរាប់សិប រយករណីមកហើយ (៤ពាន់) តែជាការ បំប្លែងខ្លួន ប្តូររចនា សម្ព័ន្ធតិចតួច ដែលគ្មានអ្វីគួរឱ្យ អស្ចារ្យទេ បើគិតតាមលក្ខណៈ វិទ្យាសាស្ត្រ និងភាគច្រើន គ្មានបង្កផលវិបាកថ្មីបន្ថែមឡើយ។
តាមការពិតទៅនោះ ការបំប្លែងខ្លួននៃ មេរោគ ជាបាតុភូតធម្មតា ទាំងស្រុង។ គ្រប់អ្នកជំនាញ សុទ្ធតែបានបញ្ជាក់ថា នៅពេលណា មានការ ចម្លងមេរោគទៅលើមនុស្សកាន់តែច្រើន មេរោគកាន់តែងាយបំប្លែងខ្លួន ហើយនៅពេល មេរោគអាចបំប្លែង ការចម្លងមានកាន់តែខ្លាំង។ មេរោគ មិនថាកូវីដ១៩ ឬផ្តាសាយ ឬមេរោគអ្វី ផ្សេងទេ សុទ្ធតែអាចបំប្លែងខ្លួនបានដោយចៀសមិនរួចឡើយ។
ថ្វីបើអង់គ្លេសកំពុងជ្រួល ច្របល់ខ្លាំង និងបង្កើនភាពអាសន្នដល់កំរិត ខ្ពស់បំផុត ព្រមទាំងបិទខ្ទប់ក្រុងឡុងដ៍និងតំបន់ភាគខាងអាគ្នេយ៍ជាថ្មី ដើម្បីប្រឈម នឹងរលកចម្លងដ៏ខ្លាំងក្លារបស់កូវីដ១៩មែន ប៉ុន្តែអ្នកវិទ្យាសាស្ត្រ ពុំទាន់មាន ទិន្នន័យ និងភស្តុតាងគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា ការបំប្លែងខ្លួននៃកូវីដ១៩ អាចនឹងធ្វើឱ្យមានករណី ឈឺកូវីដ១៩ធ្ង.ន់.ធ្ងរ ឬអត្រា ស្លាប់ ឡើងខ្ពស់ជាងករណី ឆ្លងមេរោគកូវីដដើមទេ។
នាយករដ្ឋមន្ត្រីអង់គ្លេសផ្ទាល់ក៏ បានទទួល ស្គាល់ដែរថា អង់គ្លេសមាន ករណីឆ្លង ច្រើនខ្លាំងនិងលឿនជាមុន តែមិនអាចលាត ត្រដាងនិងភ្ជាប់ករណីបំប្លែងខ្លួននៃកូវីដ១៩ ទៅនឹងកំណើននៃការករណីឆ្លងថ្មី ករណីឈឺធ្ង.ន់ធ្ងរ.និងស្លា.ប់.បានទេ៕