មិនចាញ់ទីក្រុងទេ អភិបាលស្រុកវ័យក្មេង បានបញ្ចប់យុទ្ធនាការ ផ្ទះ១ អំពូល១ ភូមិ១ទៀតហើយ

«យុទ្ធនាការ ផ្ទះ១ អំពូល១»បានបញ្ចប់ មួយភូមិទៀតហើយ! សុខចិត្តយឺត បន្តិច តែ រក្សានិរន្តរភាពនៃគម្រោង ជាប់ជានិច្ច ក្នុងបុព្វហេតុចូលរួម លើកកម្ពស់គុណភាព ជីវិតនាពេលរាត្រីរបស់សហគមន៍ នៅតាមទីជនបទ។ នេះជាការលើកឡើង របស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុកវ័យក្មេង បានថ្លែងថា, ចាប់ពីយប់នេះទៅ គ្រប់ផ្ទះទាំងអស់ នៅក្នុងភូមិជ័យ នៃឃុំរុន តាឯក នឹងមានអំពូលសូឡាបំភ្លឺ នៅមុខផ្ទះរៀងៗខ្លួនមួយ យប់ទល់ភ្លឺពេញមួយភូមិតែម្តង ដែលនឹងជួយបង្កើនសុវត្ថិភាព នៅក្នុងភូមិ ក៏ដូចជាជួយកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាន បន្តថា, ជួសមុខឱ្យអ្នកភូមិជ័យ ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ហេរ៉ូមែន ដែលបានចូលរួមគាំទ្រដល់ យុទ្ធនាការ ផ្ទះ១ អំពូល១ នៅក្នុងភូមិជ័យ។ បើទោះជាកាលៈទេសៈនេះមានផលប៉ះពាល់ ខាងផ្នែកសដ្ឋកិច្ចពីជំងឺកូវីដ ១៩ក៏ដោយ ក៏រដ្ឋបាលស្រុកបន្ទាយស្រីនៅតែ បន្តទទួលបានការឧបត្ថម្ភគាំទ្រជាថវិកាពី សំណាក់សប្បុរសជន នានា ដែលមើលឃើញពីគុណតម្លៃ នៃយុទ្ធនាការនេះ និងផ្តល់ភាពជឿជាក់ ចង់ចូលរួមជាមួយ រដ្ឋបាលស្រុក ដើម្បីបានជាប្រយោជន៍ ដោយផ្ទាល់ទៅដល់ បងប្អូនប្រជាពលរដ្ឋនៅ តាមសហគមន៍ជនបទ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចូលរួមបែបនេះ ហើយ ដែលបានអនុញ្ញាត ឱ្យយុទ្ធនាការផ្ទះ១ អំពូល១ នៅតែអាច បន្តសកម្មភាពគម្រោងរបស់ខ្លួន ពីភូមិមួយទៅភូមិ បានជាង ៣០០០អំពូល រួចមក ហើយរហូតមកដល់ពេលនេះ។ សង្ឃឹមថា ក្នុងឆ្នាំ២០២១នេះ យើងនឹងអាច បញ្ចប់គោលដៅ “១០០០០អំពូល” ដើម្បីបំពាក់ ជូនគ្រប់ផ្ទះទាំងអស់ នៅក្នុងស្រុកបន្ទាយស្រីទាំងមូលបាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *