វៀតណាម នឹងសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម ក្នុងតម្លៃ៤.៦៦០លានដុល្លារ
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ page ផ្លូវការយ៉ាងដូច្នេះថា នៅថ្ថៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ នេះ វៀតណាមនឹង ចាប់ផ្តើមសាងសង់ អាកាសយានដ្ឋានអន្តរជាតិដ៏ធំបំ ផុតរបស់ខ្លួន ឈ្មោះ Long Thanh នៅក្នុងខេត្តដុងណាយ ក្នុងគ ម្រោងតម្លៃ ៤.៦៦០លានដុល្លារ ។
លោករដ្ឋមន្ត្រីបាន បញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះ អាចទទួលអ្នកដំណើរ បាន២៥លាននាក់ក្នុងមួយឆ្នាំ និងទំនិញ cargo ១,២ លានតោន ។ គេរំពឹងថាអាកាស យានដ្ឋាននេះ នឹងដំណើរការបាន នៅឆ្នាំ ២០២៥ ៕