ការដោះដូរក្រសួងនានាទៅជាយក្រុងវិញ គឺដើម្បីបម្រើ​សេវាកម្ម​ជូនពលរដ្ឋ​ឱ្យ​​កាន់តែលឿន​រហ័ស

មួយ​រយៈ​ចុង​ក្រោយ​នេះ ​គេ​សង្កេត​ឃើញ​ថា ទីតាំង​ក្រសួង​មួយ​ចំនួន​ត្រូវ បាន​ផ្លាស់​ប្តូរ​ពី​ កណ្ដាល​រាជធានី ទៅ​កាន់​តំបន់​ ជាយ​រាជធានី​ម្ដង​មួយ​ៗ ដូច​ជា​ក្រសួង​សា​ធារ ណ​ការ និង​ដឹក​ជញ្ជូន ត្រូវ​ផ្លាស់​ប្តូរ​ពី​ជិត​វត្ត​ភ្នំ​ ទៅ​កាន់​តំបន់​ឫស្សី​កែវ ក្រសួង​រៀបចំ​ដែនដី​នគ រូប​នី​យ​កម្ម និង​សំណង់ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ពី​ផ្លូវ​ព្រះ​មុនី​វង្ស​ទៅ​កាន់​ទីក្រុង​រណប​ហ្គ្រែ​ន​ភ្នំពេញ ហើយ​ក៏​ មាន​ក្រសួង​សំខាន់​ៗ​ជា​ច្រើន​ទៀត ត្រូវ​បាន​ផ្លាស់ ​ប្តូរ​ពី​ទី​កណ្ដាល​រាជធានី​ទៅ​កាន់​តំ បន់​ជា​រាជធានី ​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ក្រសួង​ទាំងនេះ បាន​ផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​វិស័យ​ អចលន ទ្រព្យ និង​ដីធ្លី ? បើ​តាម​លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល ​អ្នកជំនាញ​អចលនទ្រព្យ កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ក្រសួង​នានា​សុទ្ធតែ មាន​ហេតុផល វា​មិន​ខុស​អី​ពី ការ​រុះរើ​ផ្ទះ​ចាស់​ធ្វើ​ផ្ទះ​ថ្មី ឬ ប្តូរ​ផ្ទះ​នោះ​ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន ការ​បម្រើ សេវា​សាធារណ​ទៅ ​កាន់​ពលរដ្ឋ​ក៏​មាន​ច្រើន ដូច្នេះ​ក្រសួង​ត្រូវការ​ពង្រីក​កន្លែងធ្វើការ សម្រាប់ បុគ្គលិក​មន្ត្រីរាជការ​ទើបត្រូវ​រក​ទីតាំង​ថ្មី​ ដែល​ធំ និង​ទូលាយ ។ លោក​បន្ត​ថា ការ​ផ្ទេរ​ក្រសួង ទៅ​កាន់​ទីតាំង​ថ្មី គឺ​ក្នុង​ហេតុផល​ដើម្បី​បម្រើ​សេវាកម្ម​ទៅ​កាន់​ពលរដ្ឋ​ឱ្យ​បាន​លឿន​រហ័ស ។ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា ការ​ផ្លាស់​ប្តូរ​ក្រសួង​នេះ​ដែរ វា​ក៏​បាន​ហុច​ ផលប្រយោជន៍​មួយ​ចំនួន ដល់​វិស័យ​អចលនទ្រព្យ​ផង​ដែរ ជាក់ស្ដែង​នៅ​ពេល​ក្រសួង​ណាមួយ​ ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី គឺ ត្រូវការ​សាងសង់​ផ្លូវ​ធំ​ជាង​មុន​ស្រួល​ជាង​មុន ដើម្បី​ឱ្យ​ពលរដ្ឋ​ងាយស្រួល ​ធ្វើ​ដំណើរ​ទៅ​រក​សេ វា​កម្ម​នៅ​ក្រសួង ហើយ​មន្ត្រី​ក៏​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មាន​ផ្លូវ ស្រួល មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ពេល​នោះ នឹង​ធ្វើ​ឱ្យ​មាន​អ្នក​វិនិយោគ​ជា​ច្រើន​ទៅ បណ្ដាក់ទុន​វិនិយោគ​នៅ​តំបន់​ក្បែរ​ក្រសួង​នោះ​ដែរ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ទីនោះ កើនឡើង មួយ​កម្រិត​ ទៀត តែ​កម្រិត​នៃ​ការ​កើនឡើង ​នោះ​ក៏​មាន​ភាព​ខុស​ៗ​គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា ទន្ទឹម​នឹង​មាន​ផលប្រយោជន៍​ជា​វិជ្ជមាន​បែប​នេះ ក៏​មានការ​វិភាគ​អ​វិ​ជ្ជ មាន​មួយ​ចំនួន​ពី​មនុស្ស​មួយ​ក្រុម​តូច​ ទៅ​លើ​ការ​ដោះ​ដូរ​ក្រសួង​នានា ក៏​ប៉ុន្តែ​បើ​គិត​ឱ្យ​ ដិត​ដល់ ទៅ​មិន​គួរ​យក​រឿង​អវិជ្ជមាន​តូច​នោះ ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​ធំ​នោះ​ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វា យតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏ បានឱ្យ​ដឹង​ថា តំបន់​ដែល​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន តែងតែ​ទទួល​បាន កា​រវិ​និ យោគ​ច្រើន​ជាង និង​ទាក់ទាញ​វិនិយោគិន ​បន្តបន្ទាប់ ដូច​ជា​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​គម្រោង ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំឭក​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​លិខិត របស់​ទីស្ដីការគណរដ្ឋមន្ត្រី បាន​បង្ហាញ​ពី ការ​ដោះ​ដូរ​ក្រសួង​មួយ​ចំនួន ដោយ​ក្រសួង​ខ្លះទៅ​កាន់​តំបន់​ជាយក្រុង​ហើយ​ទុក​ទីស្ដីការ​ក្រ សួង​នោះ សម្រាប់​បម្រើ​ការ​ស្ថាប័នរដ្ឋ​ផ្សេង​ទៀត ដែល​មាន​ភាព​ចាំបាច់ ​ក្នុង​ការ​ផ្ដល់​សេវា​ជូន ពលរដ្ឋ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្រសួង​មួយ​ចំនួន ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីតាំង​ថ្មី ហើយ​ក៏​ត្រូវ​បាន​មើល ឃើញ​ជំរុញ​ឱ្យ​តំបន់​ទីតាំង ​ក្រសួង​ថ្មី​នេះ មាន​សន្ទុះ​នៃ​ ការ​អភិវឌ្ឍន៍​ផង ដែរ ដែល​អាច​បញ្ជាក់​ពី​សញ្ញា​វិជ្ជមាន​ចំពោះ ​ការ​ផ្លាស់​ប្តូរ​ទាំងនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *