គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្ហាញភស្តុតាងបន្ថែម និងឆ្លើយតបការចោទប្រកាន់របស់គ.ជ.ប(មានវិដេអូ)
បន្ទាប់ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានព្រមានចំពោះតំណាង គណបក្សនយោបាយ ដែលបង្ក ឬធ្វើឲ្យមានការរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ជាមួយតំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ នៅយប់ថ្ងៃទី១២តុលានេះ ទំព័រហ្វេសប៊ុករបស់គណបក្សបានធ្វើការផ្សាយផ្ទាល់ ដើម្បីឆ្លើយតបចំពោះគ.ជ.ប ដែលបានចោទប្រកាន់លើគណបក្សLDP ថាបានរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ នៅក្នុងការផ្សាយបន្តផ្ទាល់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សLDP បានព្យាយាមពន្យល់នឹងបង្ហាញវិដេអូបន្ថែម ចំពោះភាពមិនប្រក្រតីចំពោះដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមមន្ទីរឃុំមួយចំនួន ដែលព្យាយាមររារាំងមកលើភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការសង្កេតការណ៍។ សូមរំលឹកថា លោក … Read More