រដ្ឋាភិបាលថៃ ប្រកាសមិនប្រើវ៉ាក់សាំង ដែលគុណភាពអន់ ចាក់ជូនពលរដ្ឋខ្លួនដាច់ខាត

​នៅ​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាសថា ថៃ​នឹងមិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនមាន​សុវត្ថិភាព​ឡើយ ហើយ​វ៉ាក់សាំង​ដែល​ថៃ​នឹង​ប្រើ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ឱ្យ​ចប់សព្វគ្រប់​សិន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ​លោក ប្រា​យុទ្ធ​ សង្កត់ធ្ងន់ថា៖ ប្រជាជន​ថៃ​ មិនមែនជា​សត្វ​ជ្រូក​ដែល​ត្រូវ​ប្រើ​ដើម្បី​សាកល្បង​ប្រសិទ្ធភាព​វ៉ាក់សាំង​ឡើយ​។​​ជាក់ស្តែងក្នុង​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែមករានាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានបញ្ជាក់ថា សម្រាប់​ប្រជាជន​ថៃ លោក​នឹងមិន​ឲ្យ​មាន​បញ្ហា​ប្រឈម​បែបនេះ​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ប្រា​យុទ្ធ ប្រកាន់​ជំហរ​ថា នឹងមិន​សម្រេចចិត្ត​លឿន​ខ្ជីខ្ជា​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​ដែល​មិនទាន់​ត្រូវបាន​បញ្ចប់​ការធ្វើ​តេស្ត​ឡើយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ថៃ​ក្លាយជា​កន្លែង​ពិសោធន៍​ដែរ​។​បេីតាមការបញ្ជក់ពីលោក​នាយករដ្ឋមន្ត្រី​ថៃ​ ដែលចុះផ្សាយដោយកាសែត​បាងកក​ប៉ុស្តិ៍​ បាននិយាយថា៖«​ជាការ​ប្រុងប្រយ័ត្ន ខ្ញុំ​ដាក់ចេញ​គោលនយោបាយ​សំខាន់​មួយ … Read More