មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃ និងក្រសួងវប្បធម៌និង វិចិត្រសិល្បៈ អះអាងថា ផលិតកម្មមួយ ដែលថតវីដេអូ ចម្រៀងបង្ហាញរូបភាពកាំ.ភ្លើ.ងជាក្រុម មិនមានផលប៉ះពាល់អ្វី ដល់សន្តិសុខសង្គម ឬវប្បធម៌ជាតិនោះទេ។
នាពេលថ្មីៗនេះ បទចម្រៀង របស់ក្រុមហ៊ុន Galaxy ដែលមានចំណងជើង ជាភាសាអង់គ្លេសថា «Are you Ok?» បានរងការរិះគន់ខ្លាំង ពីសាធារណជន។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពី បទចម្រៀង «Are you Ok?» បង្ហោះជាសាធារណៈ លើបណ្ដាញសង្គម ដោយមានការចែក រំលែកតៗគ្នា ក្រោយពីតារាចម្រៀង ដែលច្រៀងបទនេះបានយក.កាំ.ភ្លើ.ង.មកសម្ដែង ភ្ជាប់ជាមួយនឹងការស្លៀកពាក់ បែបសិស្សសាលា កូរ៉េ រួមទាំងមាន បង្ហាញអក្សរខ្មែរ និងអក្សរកូរ៉េ នៅលើក្ដារខៀន។
ក្រៅពីរិះគន់ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាយករូបតារាចម្រៀងទាំងនោះ មកភ្ជាប់ជាមួយអតីតព្រះសង្ឃមួយអង្គដែលបានលេងកាំ.ភ្លើ.ង.ជ័រនិងថត បង្ហោះលើបណ្ដាញសង្គម ប៉ុន្តែត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបាន តុលាការផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ក្រសួងមិនមាន វិធានការច្បាប់ អ្វីលើតារាចម្រៀង និងក្រុមហ៊ុន Galaxy នោះទេ ដោយថា ការយកកាំភ្លើងជ័រមកសម្ដែង ក្នុងបទចម្រៀងជាសាធារណៈ បែបនេះ មិនមានផលប៉ះពាល់អ្វីដល់សន្តិសុខទេ។
លោកបញ្ជាក់បន្ថែមថា៖ «វប្បធម៌ជាតិអត់មានប្រើប្រាស់កាំ.ភ្លើ.ង.ទេ មានតែដាវ អីជាដើម យកមកការពារទឹកដី កម្ចាត់សត្រូវ មានរូបដូចនៅអង្គរវត្ត។ កាំ.ភ្លើ.ង.យើងអត់ មានទេកាល ជំនាន់ហ្នឹង»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងដែរថា ការយកកាំ.ភ្លើ.ង.មកសម្ដែង.នេះមិនមានអ្វីប៉ះពាល់.ធ្ង.ន់.ធ្ងរ.ដល់វប្បធម៌ជាតិ។
លោកថា៖ «មែនទែនទៅ យើងនិយាយទូលាយពេក ឱ្យតែស្អីបន្តិចសុទ្ធតែប៉ះពាល់ដល់វប្បធម៌ មិនមែនទេ»។ប៉ុន្តែលោកថា ចម្រៀងនេះតាក់តែងឡើងនៅក្នុងបរិបទដែលសាធារណជនមិនអាចទទួលយកបាន។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បន្ថែមថា៖ «យើងពិបាកទទួលថា គាត់ទិញស្នាដៃពីអ្នកណាគេ ទី១! អាការប្រើពាក្យ “ផ្លាប់ៗ” អីហ្នឹង! ហើយធ្វើកាយវិការអីហ្នឹង វាជាពាក្យអសុរោះមួយដែលសង្គមយើងអត់ទទួលទេ នេះទី១។ ហើយទី២ មានលើកកាំ.ភ្លើ.ងច្រងេ.ងច្រ.ងាង ដែលស្រីៗកាន់.កាំ.ភ្លើ.ង.អីហ្នឹង បង្ហាញអាការមើលទៅ.បង្ហាញភាពព្រៃ.ផ្សៃ.ដែលសង្គមយើងមិនដល់អ៊ីចឹងអីទេ»។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បន្តថា ក្រុមហ៊ុន Galaxy បានចុះបញ្ជីត្រឹមត្រូវក្នុងការធ្វើអាជីវកម្មភាពយន្ត ជាមួយនឹងស្ថាប័ននាយកដ្ឋានភាពយន្តដែលជា.កន្លែងផ្ដល់សេវា ប៉ុន្តែបទចម្រៀងមានចំណង.ជើងថា «Are you Ok» នៅមិនទាន់បានសុំច្បាប់ក្នុងការថតនិងការដាក់ឱ្យផ្សព្វផ្សាយ.ជាសាធារណៈនៅឡើយ។
អនុប្រធានអង្គការការពារសិទ្ធិ.មនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ.អនុវត្តច្បាប់ឱ្យមានតម្លាភាព ដោយមិនមានការរើសអើង.ចំពោះតែបុគ្គល។ លោកបន្តថា កន្លងមក ព្រះសង្ឃមួយអង្គបានបង្ហោះហ្វេសប៊ុកលេងកាំភ្លើងជ័រប្រហាក់ប្រហែល.គ្នាដែរ ប៉ុន្តែសមត្ថកិច្ចបានចាប់.ផ្សឹ.កព្រះអង្គ និងផ្តន្ទាទោស។
លោក អំ សំអាត បន្តថា ករណីនេះ ពលរដ្ឋមិនអាចទទួលយក.បាននោះទេ ទើបធ្វើឱ្យមានផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម ដោយសាររឿងទាំងពីរនេះប្រហា.ក់ប្រហែលគ្នា ប៉ុន្តែបែរជាស្ថាប័ន.ពាក់ព័ន្ធយល់ថាមិនអីទៅវិញ។
លោកបន្តថា៖ «ចុះបើទិដ្ឋភាពដូចគ្នា ហេតុអីក៏រឿងមួយត្រូវបានចោទប្រកាន់.និងធ្វើការឃុំខ្លួន ហើយរឿងមួយទៀតហេតុអីបានជាមិនត្រូវបានអនុវត្តច្បាប់.ដូចគ្នា? ប៉ុន្តែគ្រាន់តែថា ការបកស្រាយ.វាអាចស្របនឹងទិដ្ឋភាពជាក់ស្តែង បើវាខុសគ្នាយ៉ាងមិច យើងមិនដឹងទេ! ជួនកាលការសម្ដែងខ្លះ គេមានការអនុញ្ញាតអ៊ីចឹងទៅ។
ប៉ុន្តែជាទូទៅ វាគ្រាន់តែការប្រើប្រាស់.អាវុធ [កាំ.ភ្លើ.ង.ជ័រ] វាអត់អាចទៅទាក់ទងនឹង.ទៅបទល្មើស.បានទេ ដូចជារឿងអតីតព្រះសង្ឃ ហន សុផាន្នី បើគ្រាន់តែ.លេងកាំ.ភ្លើ.ង.ជ័រ ហេតុអីត្រូវចោទពាក់ព័ន្ធទៅ.នឹងបទ.ល្មើ.ស.ទៅវិញ? ដោយកាំ.ភ្លើ.ង.ជ័រ វាមិនអាចប.ង្កឱ្យមាន.ភាពគ្រោះ.ថ្នាក់នោះទេ លើកលែង.តែកាំ.ភ្លើ.ង.ច្នៃ កាំ.ភ្លើ.ង.បា.ញ់.សត្វ ជាដើម ទើបវាអាចប.ង្កឱ្យមានគ្រោះថ្នាក់»។
យ៉ាងណាក៏ដោយ ក្រោយពីទទួលរ.ងកា.រ.រិះគ.ន់.ខ្លាំ.ង.ពីសាធារណជននោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល.ជាប្រធានក្រុមហ៊ុន Galaxy បានបញ្ជា.តាមប.ណ្ដាញ.សង្គមហ្វេសប៊ុក ដោយឱ្យអ្នក.គ្រប់គ្រងផលិត.កម្ម លោក យឹម តាស្រង់ លុបបទ.ចម្រៀង «Are you ok?» ចេញពី TikTok និងទំព័រហ្វេសប៊ុក.របស់ក្រុមហ៊ុន កាឡាក់ស៊ី ណាវ៉ាត្រា វិញ។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរលើ.បណ្ដាញសង្គមថា៖ «សូមអ្នកគ្រប់គ្រងការផលិតរប.ស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។
ក្រោយពីមានការប្រកាសរបស់.ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ លោក យឹម តាស្រង់ បានសរសេរ.លើបណ្ដាញសង្គមដោយបញ្ជាក់ថា Video trailer បទ «Are you ok?» បានលុបចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ហើយ។
លោកបង្ហាញការសោក.ស្តាយថា៖ «បទចម្រៀងមួយបទដែលចំណាយអស់ជាង.៥ម៉ឺនដុល្លារ ត្រូវបានអ្ន.កឧកញ៉ាឱ្យខ្ញុំលុបចោល។ ពេលខ្លះ គ្រប់ការខិ.តខំរបស់ខ្ញុំនិងក្រុមការងារ.មិនប្រាកដថាទទួលបាន.ការសរសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ា.ងណាក្តី ព្រោះផែនការថ្មីផលិត.កម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ»។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរខេត្តបាត់ដំបង បានចា.ប់ផ្សឹ.ក.ហើយដាក់ខ្នោះ.អតីតព្រះសង្ឃ.មួយអង្គ ព្រះនាម ហន សុផាន្នី ដែលគង់.នៅវត្តដំរីស ខេត្តបាត់ដំបង ដោយចោទ.ប្រកា.ន់ចំនួន.២បទល្មើស រួមមាន បទ «ប្រើប្រាស់.អាវុ.ធខុស.ច្បាប់» និង «ញុះ.ញ.ង់ឱ្យប្រព្រឹត្តប.ទឧក្រិដ្ឋជាអាទិ៍»។ ប៉ុន្តែតុលាការបានទ.ម្លាក់ចោល.បទចោទប្រកាន់រឿង «ប្រើប្រា.ស់អា.វុ.ធខុសច្បាប់» វិញ។
អតីតព្រះ.សង្ឃ ព្រះនាម ហន សុផាន្នី ត្រូវបានសាលា.ដំបូងខេត្តបាត់ដំបង សម្រេចផ្ដន្ទាទោសឱ្យជាប់.ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ «ញុះញង់.ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីអតីតព្រះសង្ឃអង្គនោះ.បានបង្ហោះរូបថតកាំភ្លើងមួយដើមនៅលើគណនី.ហ្វេសប៊ុក ដែលគេថា«កាំ.ភ្លើ.ងនោះ.ជាកាំ.ភ្លើ.ង.ជ័រ»ប្រភព៖ VOD៕