បណ្តារដ្ឋមន្ត្រីការ បរទេសអាស៊ាន បានសម្រេចលុប ឈ្មោះថ្នាក់ដឹកនាំ យោធាមីយ៉ាន់ម៉ា ចេញពីបញ្ជីឈ្មោះ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែល នឹងធ្វើឡើងនៅ ចុងខែតុលាឆ្នាំ២០២១នេះ។ ការសម្រេចខាង លើក្រោយ ពេលរដ្ឋមន្ត្រីការបរទេស តំបន់អាស៊ានបានជួបប្រជុំគ្នា តាមអនឡាញកាលពី ថ្ងៃទី១៥ខែតុលា ។ នេះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការ បង្កើតសមាគមប្រជាជាតិ អាសុីអាគ្នេយ៍(Association of Southeast Asian Nations (ASEAN)) ដែលកិច្ចប្រជុំ កំពូល មិនមានប្រមុខ ដឹកនាំប្រទេស ជាសមាជិកមួយចូលរួម។…