បើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩៨១នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៨១៥ នាក់ និងករណីស្លា.ប់ ២១នាក់។
សូមជម្រាបថា នៅក្នុង សេចក្ដីជូន ដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៩៨១នាក់ទៀត ជា សះស្បើយ ៨១៥នាក់ និងស្លា.ប់ ២១នាក់៖
– ករណីឆ្លងសហគមន៍ ៧២២នាក់– អ្នកដំណើរ ពី បរទេស ២៥៩នាក់ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ៦០.៩៥៩ នាក់– អ្នកជាសះស្បើយ= ៥២.៤៧៥ នាក់– អ្នកស្លា.ប់= ៩០២ នាក់
កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និង ទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និង ករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យា បាលជំងឺ កូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិច ត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមាន សម្ភារៈអប់រំ សុខភាពដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមក ក្រសួង សុខា ភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕