អាជ្ញាធរសុខាភិបាលថៃ ប្រកាសបន្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩.៥៣៩នាក់ ខណៈអ្នកជំងឺស្លា.ប់ ចំនួន ៨៦នាក់ នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងថ្មី ចំនួន ៩.៤៣៦នាក់នេះ រួមមាន៖ រកឃើញអ្នកទោស នៅក្នុងពន្ធនាគារ ចំនួន ១០៣នាក់ផងដែរ។បច្ចុប្បន្នចំនួននេះ ធ្វើឱ្យប្រទេសថៃ មានអ្នកកើត កូវីដ-១៩នេះ សរុបចំនួន ៣៣៦.៣៧១នាក់ និងអ្នក ស្លា.ប់ចំនួន ២.៧១១នាក់ ចាប់តាំងពី ដើមឆ្នាំមុនមក។
ដោយឡែកជុំវិញ បញ្ហានេះដែរ ប៉ុស្តិ៍ត្រួតពិនិត្យពិនិត្យ ប្រមាណ១៤៥កន្លែង ដែល៨៨នៅក្នុងរដ្ឋធានី បាងកក ត្រូវបាន បង្កើតឡើងដើម្បីគ្រប់គ្រង ចលនាមនុស្សនៅ ពេលមេបញ្ជាការជាន់ខ្ពស់ថៃ បានចេញការព្រមានថា នឹងចាត់វិធាន ការផ្លូវច្បាប់ប្រឆាំងនរណា ដែលរំ.លោ.ភ.វិធា.នការប្រ.ឆាំងកូវីដ-១៩។
ជាក់ស្ដែងចំពោះ ចំណាត់ការនេះ ដែរ ត្រូវបានធ្វើឡើងក្រោយការចេញវិធាន ការបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ ការផ្ទុះជំងឺកូវីដ១៩ ដែលបាន ចម្លងមនុស្ស៩.៣២៦នាក់ បន្ថែម និងសម្លាប់មនុស្ស ៩១នាក់ កាលពីថ្ងៃ១០ ខែ កក្កដា ម្សិលមិញនេះ។ ហេីយវិធានការនេះ រួមមាន៖ បំ.រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់៤ភ្លឺ។
ជាមួយគ្នានេះ អគ្កមេ បញ្ជាការកងកម្លាំងភូមិន្ទថៃ ឧត្តមេសនីយ៍ ចាលឺមផូល ស្រ៊ីសាវ៉ាត បានបញ្ជាឱ្យដាក់កុងត្រូល ៨៨កន្លែង នៅក្នុងទីក្រុង បាងកក ដើម្បីសម្រួល ដល់ការអនុវត្តការ បិទខ្ទប់មួយផ្នែកនៅពេលកុងត្រូល ២២កន្លែងទៀតដាក់ នៅបណ្តាខេត្តជុំវិញ ព្រមទាំង ៣៥កន្លែងនៅ ខេត្តភាគខាងត្បូងចំនួន ៤។ អគ្កមេបញ្ជាការកងក.ម្លាំងភូមិន្ទថៃរូបនេះ ក៏បានណែនាំឱ្យអាជ្ញាធរអនុវត្តវិធានការ បិទខ្ទប់នេះឱ្យមានហ្មត់ចត់បំផុត។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យ កងទ័ពថៃ ក៏បានលើកឡើងថា៖ នរណាដែលបំ.ពានការរឹតបន្តឹងនេះនឹងប្រឈមបណ្តឹង ដោយផ្អែកលើក្រិតគ្រាអាសន្ន និងច្បាប់ស្តីពី ជំងឺឆ្លង។ បន្ថែមពីនេះ អ្នកនាំពាក្យយោធារូបនេះ បានគូស បញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតាមកុងត្រូលរួមមាន៖ ទាហាន, ប៉ូលីស និងមន្ត្រីរដ្ឋបាលមូលដ្ឋាន។ ពួកគេត្រូវបានដាក់ ពង្រាយតាំងពីព្រឹកថ្ងៃសៅរ៍មកម្ល៉េះនៅតាមតំបន់ខ្មៅ។
គួរជម្រាបថា បំ រាម គោចរចាប់ពីម៉ោង ៩យប់ដល់ ៤ភ្លឺ នឹងត្រូវអនុវត្កត ២សប្តាហ៍ចាប់ពីថ្ងៃចន្ទទី ១២ ខែកក្កដា ស្អែកនេះ នៅក្រុងបាងកក និងខេត្តចំនួន ៩ ដែលត្រូវចាត់ទុកជា តំបន់ខ្មៅ។
ដោយឡែកសម្រាប់ ការធ្វើដំណើរសម ហេតុផលជំងឺ ក្នុងម៉ោងបំ រាម គោចរ ត្រូវបានអនុញ្ញាត រួមទាំងសកម្មភាពសំខាន់ចាំ បាច់ ដទៃទៀត មានដូចជា៖ ដឹកជញ្ជូន ទំនិញ ស្បៀង ការផ្គត់ផ្គង់ថ្នាំពេទ្យ កសិផល ប្រេងឥន្ធនៈ លិខិតនិងទំនិញប្រៃសណីយ៍៕