អតិថិជន ដែលបានបាត់លុយ នៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានលើកឡើងថា ទុក្ខលំបាក របស់ពួកគេគួរតែត្រូវបាន ដឹងឮដល់ក្រុមថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេច នាយករដ្ឋមន្រ្តី និងសម្ដេចរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ហើយគួរតែជារឿងអាទិភាព ដែលត្រូវបាន ដោះស្រាយ ជាង រឿងសត្វតោ។
ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី បានចេញមុខដោយ ផ្ទាល់បញ្ជាឱ្យមន្រ្តីរដ្ឋបាលព្រៃ ឈើប្រគល់ សត្វតោ ទៅឱ្យម្ចាស់ជាជនជាតិចិន ដើម្បីយក ទៅចិញ្ចឹមនៅក្នុង វីឡាវិញ បានធ្វើឱ្យក្រុម ពលរដ្ឋដែលបាន រ.ង.គ្រោះ.ពីការបា.ត់.លុយរាប់លានដុល្លារនៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ រួមទាំងយុវជនបរិស្ថានផង សម្ដែងការខកចិត្ត និងរិះគន់ថា ប្រមុនរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ពីទុក្ខលំបាក របស់ឱ្យពលរដ្ឋ និងគួរតែជំរុញ ឱ្យមានការ អនុត្តច្បាប់ ឱ្យបាន ម៉ត់ចត់។
លោកស្រី ម៉ារ៉ា ម៉ាឡា តំណាងម្នាក់ របស់ក្រុមជ.ន.រ.ង.គ្រោះបាត់.លុយវិនិយោគនៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ បានប្រាប់ខ្មែរណាស់នៅថ្ងៃទី.៦កក្កដានេះថា មិនគួរណា.គ្រាន់តែរឿងសត្វតោមួយក្បាល អាចកក្រើក.ដឹងឮដល់សម្តេចនាយករដ្ឋមន្រ្តីឡើយ ស្រប.ពេលសំណុំរឿង.របស់ក្រុមលោកស្រី.ដែលបានព្យាយាម.ដាក់ញត្តិទៅគ្រប់ស្ថាប័ន.ពាក់ព័ន្ធ រួមទាំងការនាំគ្នា.ចូលទៅសរសេរក្នុង.ខ្ទង់.ខំមិនថ៍(Comment) ក្នុងទំព័រហ្វេសប៊ុក.សម្ដេចនាយករដ្ឋមន្រ្តី និងសម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាមិនមានការដឹង.ឮនិងជួយដោះស្រាយទៅវិញ។
លោកស្រីថ្លែងថា៖«រឿងតោ សម្តេចពុកអាច.ដោះស្រាយបានហើយ។ ដូច្នេះ! នៅតែពួកយើង សង្ឃឹមថាសម្តេចពុក(ហ៊ុន សែន) និងសម្តេចក្រឡាហោមអាចដោះស្រាយឱ្យពួកយើង ដែលជា.ជ.ន.រ.ង.គ្រោះឱ្យបានសម្រេចនៅក្នុងពេលឆាប់ៗនេះដូចគ្នា»។
អតិថិជនដែលបាត់លុយនៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍គឺ មានគ្នាជាង៦០០០នាក់ ដែលសរុបជាទឹកប្រាក់ប្រមាណ ២៧លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមអតិជនបាន លើកឡើងថា កាលពីខែចុង មិថុនានេះ មេធាវីតំណាងឱ្យក្រុមហ៊ុន បានចាប់ផ្ដើមហៅអតិថិជន ទៅចរចា ដោះស្រាយទូទាត់លុយ ដែលបាត់ត្រឡប់ឱ្យមក ពួកគាត់វិញ ប៉ុន្តែភាគីក្រុមហ៊ុន អាចផ្ដល់បានតែ ៣០%ប៉ុណ្ណោះ។
លោកស្រី ម៉ារ៉ា ម៉ាឡា បានបញ្ជាក់ ទៀតថា ក្រុមអតិថិជនបាន នាំគ្នាផ្ញើរសារ សុំកិច្ចអន្តរាគមន៍ចូល ទៅកាន់ហ្វេសប៊ុក របស់ សម្តេច ស ខេង ឧបរដ្ឋមន្ត្រីនិង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវជា ឪពុកក្មេក របស់លោកស្រី កែ សួនសុភី ប្រធាន ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ ប៉ុន្តែត្រូវបាន អ្នកកាន់ហ្វេសប៊ុក ឱ្យសម្ដេច ស ខេង បដិសេធន៍ មិនទទួលដោះ ស្រាយឱ្យឡើយ ដោយសារលើកឡើងថាមិនមែន ជាសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ។
លោកស្រីថ្លែងថា៖«ក្រុមការងារហ្វេសប៊ុក ក្រឡាហោម ស ខេង ធ្លាប់បានតបមក ខាងយើងវិញថា ករណីនេះស្ថិតក្រោម វិវាទមុខជំនួញ ឯកជន ដែលមិនស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ។ ហើយកន្លងមកខាង យើងក៏ធ្លាប់បាន ដាក់លិខិតទៅខាងក្រសួង មហាផ្ទៃដែរ ប៉ុន្តែត្រូវបានគេរុញចោល មិនទទួល ដោយលើកហេតុផលថា រឿងនេះជារឿង ក្រុមហ៊ុនជាមួយជ.ន.រ.ង.គ្រោះ ដែលគេ(ក្រសួង)មិនអាចដោះស្រាយជូនបាននោះទេ»។
ជុំវិញបញ្ហានេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ការលើកឡើងពីអតិថិជនGFXនេះ គឺជារឿងពីរផ្សេងគ្នា មួយជារឿងពាណិជ្ជកម្មដែលតម្រូវឱ្យមានមេធាវី ដោយសារនាយករដ្ឋមន្រ្តីមិនអាចលូកដៃបានឡើយ។
លោកមានប្រសាសន៍ថា៖«នាយករដ្ឋមន្ត្រីមិនអាចលូកលាន់ នៅក្នុងរឿងយុត្តិធម៌ទេ។ ព្រោះរឿងយុត្តិធម៌ជារឿង របស់តុលាការ។ ហើយបើប្រៀបធៀបរឿង សត្វវាជារឿង រដ្ឋបាលទេ។ រឿងយកសត្វឱ្យម្ចាស់វិញក៏ជាវិធានការរដ្ឋបាលដែរ មិនមានពាក់ព័ន្ធជាមួយ រឿងយុត្តិធម៌ទេ»។
លោកបន្តថា ការអនុញ្ញាតឱ្យប្រគល់សត្វទៅឱ្យម្ចាស់វិញ គឺមានហេតុផលច្រើន ដូចជាសួនសត្វ នៅមិនទាន់មានការ រៀបចំបានល្អនៅឡើយ ដែលវាពាក់ព័ន្ធ ជាមួយសិទ្ធិរបស់ សត្វទៅទៀត។
ប៉ុន្តែជុំវិញការ អន្តរាគមន៍របស់សម្ដេច នាយករដ្ឋមន្រ្តី ដើម្បីឱ្យសត្វតោ ត្រឡប់ទៅម្ចាស់វិញនោះ ក៏ត្រូវបាន លោក ហេង គឹមហុង ប្រធានផ្នែក កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគម បណ្តាញយុវជនកម្ពុជា(CYN) បានលើកឡើងថា នាយករដ្ឋមន្រ្តីបាន សិទ្ធិអនុញ្ញាតឱ្យប្រគល់ សត្វតោ ទៅម្ចាស់របស់វាវិញ ប៉ុន្តែការអនុវត្តតាម នីតិវិធី គួរតែអនុវត្តឱ្យ បានម៉ឺងម៉ាត់ ហើយវប្បធម៌ដែល ធ្វើដោយមាន ការអន្តរាគមន៍ គួរតែមាន ការកាត់បន្ថយ។
លោកថ្លែងថា៖«ជាពិសេស សត្វព្រៃនេះ ជាសត្វកម្រ យើងយល់ថា មិនគួរណាមានការអន្តរាគមន៍ ដើម្បីឱ្យមានការត្រឡប់មកវិញបែបនេះ នោះទេ ដែលផ្ទុយពីករណីយុវជន ដែលគាត់ធ្វើការក្នុង វិស័យបរិស្ថាន ដែលអ្នកខ្លះ ជាប់ពន្ធនាគារ ជិត១០ខែឬក៏ជាង១០ខែហើយ នៅតែពុំទាន់មាន ចំណាត់ការផ្លូវច្បាប់ ជាក់លាក់ក្នុងកា រអនុវត្តនីតិវិធី ព្រមទាំងពន្លឿននីតិវិធី តុលាការ និងការដោះស្រាយ ឱ្យពួកគាត់ទទួលបាន សេរីភាពឡើងវិញ នោះទេ»។
សម្ដេចនាយករដ្ឋមន្រ្តីបានលើក ឡើងថា ការអនុញ្ញាតឱ្យសត្វតោត្រឡប់ ទៅម្ចាស់ជាជនជាតិចិន វិញនោះ គឺជាករណី ពិសេស ដោយសារសត្វតោត្រូវ បានម្ចាស់ចិញ្ចឹមតាំង ពីនៅតូច។ ប៉ុន្តែការសម្រេច របស់នាយករដ្ឋមន្រ្តីបែបនេះ បាននាំ ឱ្យមានការរិះគន់ យ៉ាងច្រើន ក្នុងនោះរួមទាំងអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាដែរ។
លោកស្រី ធីណា រ៉េតស៍(Tina Redshaw) បានសរសេរបង្ហោះ តាមប្រព័ន្ធទ្វីតធឺ(Twitter)បង្ហាញការខកចិត្តចំពោះការ ធ្វើបែបនេះ និងបានចាត់ទុកថា ជាការធ្វើឱ្យចុះខ្សោយ នៃច្បាប់ការពារ កុំឱ្យមានភាពជាម្ចាស់ ឬការធ្វើពាណិជ្ជកម្ម លើសត្វព្រៃដែលជិតផុតពូជ និងជាការ ប.ង្កអ.ន្តរា.យ. ដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយការជួញដូរ សត្វព្រៃខុស ច្បាប់៕