តំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា នៅថ្ងៃសៅរ៍ទី ១០កក្កដា បានសម្ដែង ក្ដីព្រួយ បារម្ភអំពី ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ តាមរយៈបណ្ដាញ សង្គម Twitter លោកស្រី Li Ailan ចង្អុលបង្ហាញថា កម្ពុជាកំពុង តែឈាន ឆ្ពោះ ទៅរកការឆ្លង ជំងឺកូវីដ ១៩ ជាលក្ខណៈទ្រង់ ទ្រាយ ធំ នៅក្នុងសហគមន៍ ដែលអាចនឹង ធ្វើឲ្យបា.ត់.ប.ង់.ជី.វិ.តមនុស្សជាច្រើន។ ការព្រ.មា.ន.របស់លោកស្រី Li Ailan យ៉ាងដូច្នេះ ធ្វើឡើងក្នុងពេល.ដែលកម្ពុជា.រកឃើញករណី.ជំងឺកូវីដ១៩ចំនួនជិត.១ពាន់ករណីជារៀងរាល់ថ្ងៃ និងមានអ្នកស្លា.ប់.សរុបជិត.៩០០នាក់។
ការឆ្លងរាលដាល.នៃជំងឺកូវីដ១៩ កំពុងតែបង្កក្ដីបារម្ភយ៉ាងខ្លាំង.ដល់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ តាមរយៈទំព័រ Twitter លោកស្រី Li Ailan គូសបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់មានភាព ធូរស្រាលទេ។ និងថា កម្ពុជាកំពុងឈាន ឆ្ពោះទៅរកការឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។ ការឆ្លងកូវីដជា លក្ខណៈទ្រង់ទ្រាយធំ ក្នុងសហគមន៍ អាចបណ្ដាលឲ្យមន្ទីរពេទ្យទ្រទ្រង់ អ្នកជំងឺលែងបាន ហើយនឹងធ្វើឲ្យបា.ត់ប.ង់.ជី.វិតមនុស្សជាច្រើនទៀត។ នេះបើតាមការលើកឡើងរបស់លោកស្រី Li Ailan នៅថ្ងៃសៅរ៍ ទី១០កក្កដានេះ។
ជាការកត់សម្គាល់ ការព្រ.មា.នរបស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា.យ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលកម្ពុជាបន្តរកឃើញ.ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួនជិត.១ពាន់ករណីជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកស្លា.ប់.សរុបដោយសារតែជំងឺកូវីដ១៩.នៅកម្ពុជា កើនឡើងដល់ជិត.៩០០នាក់។
ប្រឈមមុខនឹងស្ថានភាពនេះ លោកស្រី Li Ailan បានទទូចឲ្យពលរដ្ឋចូលរួម អនុវត្តវិធានសុខាភិបាលជា បន្ទាន់ ប្រកបដោយការទទួលខុសត្រូវ។ លោកស្រីក៏បានជំរុញ ឲ្យអនុវត្តវិធានការអន្តរាគមន៍ មិនមែនឱសថ សាស្ត្រ NPIs បន្ថែមទៀត ជាពិសេសការធ្វើតេស្ត និងការធ្វើ ចត្តាឡីស័កប្រកប ដោយប្រសិទ្ធភាព។ គឺមានតែធ្វើដូច្នេះទេ ទើបអាច សម្រាលស្ថានភាពឆ្លង នៃជំងឺកូវីដ១៩បាន។ នេះបើតាម លោកស្រី Li Ailan។
សូមជម្រាបជូនថា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរនៅតាម បណ្ដាខេត្តនានាទូទាំងប្រទេស បានដាក់ចេញនូវវិធានការ ចាំបាច់ផ្សេងៗ ដូចជាការបិទខ្ទប់ តំបន់ប្រ.ឈម និងហាមឃាត់ការជួបជុំ.ដែលមានលក្ខណៈទ្រង់ ទ្រាយធំ។ ទន្ទឹមនឹងវិធានការទាំងនេះ រដ្ឋាភិបាលកម្ពុជាក៏ កំពុងតែពង្រីកវិសាលភាព
នៃការចាក់វ៉ាក់សាំង ប.ង្ការជំងឺកូវីដ ១៩ ដល់ពលរដ្ឋនៅតាមបណ្ដា ខេត្តផងដែរ ដោយគិតរហូតមក ទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ដល់ពលរដ្ឋ ចំនួនប្រមាណ ៤លាន ៧សែននាក់ ឬស្មើនឹងប្រមាណ ៤៧ភាគរយនៃគោលដៅចាក់ វ៉ាក់សាំងសរុបចំនួន ១០លាននាក់៕