ស្នងការនគរបាល រាជធានីភ្នំពេញ លោក ស ថេត បានបញ្ជា ឱ្យកម្លាំងសមត្ថកិច្ចតាម បណ្ដាខណ្ឌទាំងអស់ ធ្វេីការឃា ត់ខ្លួនក្រុមអ្នក បើកបរម៉ូតូដែល បំពាក់សារ៉ែនបេីកផ្លូវឱ្យរថយន្តពេទ្យស.ង្គ្រោះ.បន្ទាន់ ដែលមានបំពាក់សារ៉ែនភ្លើងដែល ប.ង្កឱ្យបា.ត់ប.ង់ស.ណ្តាប់ធ្នាប់ទីក្រុង។
ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកមួយ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ស ថេត បានបញ្ជាក់ថា ការអនុវត្តទៅលេីក្រុមបំពាក់សារ៉ែននេះ បន្ទាប់ពីមានបទ បញ្ជាពីសាលារាជធានីភ្នំពេញ ដោយសង្កេតឃេីញថា ក្រុមនេះមិនមាន អង្គភាពពិតប្រាកដ
និងប្រភពច្បាស់លាស់ទេ និងបានធ្វេីសកម្មភាពយ៉ាង អនាធិបតេយ្យ ដែលនាំឱ្យបាត់បង់ សណ្តាប់ ធ្នាប់សង្គម។ ម្យ៉ាងវិញទៀត ដោយមានប្រជាពលរដ្ឋបាន ធ្វេីការរិះគន់ថា ហេតុអ្វីបានជាមាន ក្រុមនេះឡេីង បេីមានសមត្ថកិច្ច ធ្វេីការងារទៅហេីយនោះ។
បេីតាម លោក ស ថេត សមត្ថកិច្ចនឹងមិនមានវិធាន ការផ្លូវច្បាប់អ្វីនោះទេ ដោយគ្រាន់តែចាប់ឃាត់ ដកហូតអាវ សារ៉ែន និងធ្វេីការអប់រំឱ្យបញ្ឈប់ សកម្មភាពរបស់ខ្លួនតទៅ ទៀតប៉ុណ្ណោះ ប៉ុន្តែបេីនៅតែបន្តសកម្មភាពទៀត នោះសមត្ថកិច្ចនឹងពិចារណាទៅលេីវិធានការច្បាប់៕