ក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា ប្រកាសផ្អាក ជាបណ្តោះអាសន្នក្នុង ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ ព្រំដែនកម្ពុជា វៀតណាមរយៈពេល ១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ តទៅ ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ពីវៀតណាមចូលប្រទេស កម្ពុជា ។នេះបើតាមលិខិតរបស់ក្រសួងការបរទេសខ្មែរ និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស កម្ពុជាបានលើកឡើង ក្នុងលិខិតយ៉ាងដូច្នេះថា «ដើម្បីទប់ ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចម្លងចូល មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបាន សម្រេចផ្អាក ជា បណ្ដោះអាសន្ន សម្រាប់ ការធ្វើដំណើរចេញ-ចូលឆ្លង កាត់ព្រំដែនកម្ពុជា-វៀតណាម របស់ កម្មករជំនាញអ្នក បច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ»។
លោក បញ្ជាក់ថា លើកលែងតែអ្នកជំងឺដែលត្រូវទៅ ព្យាបាលនៅវៀត ណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសក កម្មតាមការអញ្ជើញរបស់ អាជ្ញាធរនៃប្រទេស ទាំងពីរ រួមទាំងនិស្សិតសិក្ខាកាម ដែលបាន បញ្ចប់វគ្គសិក្សា ឬករណីមាន ការ អនុញ្ញាត ពិសេសពីរា ជរដ្ឋាភិបាល ។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ ក៏បានលើកឡើងថាចំពោះ បុគ្គលិក និងកម្មករជំនាញ របស់ក្រុមហ៊ុន វៀតណាម ដែលបានចូលមក កម្ពុជារួច ហើយទាំងអ្នកដែលបាន ធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុង ធ្វើចត្តាឡីស័ក មិនត្រូវបាន អនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេស វៀតណាមវិញទេក្នុងអំឡុងពេ លនៃការផ្អាកការ ចេញ-ចូល បណ្តោះ អាសន្ននេះ ។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានស្នើឯកអគ្គរាជ ទូតកម្ពុជា ប្រចាំវៀតណាមត្រូវសហការ ជាមួយអាជ្ញាធរ វៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួល កិច្ចដំណើរការនៃការ ដឹកជញ្ចូននាំចេញ និងនាំចូល ទំនិញ នានាដោយអនុវត្តឲ្យបានម៉ឺងម៉ត់ តាមវិធាន សុខាភិបាល នៃប្រទេសទាំងពីរ ផងដែរ៕