ក្រុមអាជីករ លក់ដូរក្នុង និងក្រៅផ្សារច្បារអំពៅ ១៧នាក់ត្រវបានរកឃើញ មានវិជ្ជមាន ជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងមក បន្ទាប់ពីដំបូង ឡើយ បានពិនិត្យឃើញ មាន វិជ្ជមាន លើក្រុម សន្តិសុខផ្សារចំនួន ៣នាក់ កាលពីថ្ងៃទី ១២ ខែឆ្នាំដដែល ។
គិតត្រឹមវេលា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមអាជីវករ បាននាំគ្នាបន្តទៅយក សំណាកជាបន្តបន្ទាប់ នៅក្នុង បរិវេនសាលា បឋមសិក្សាច្បារអំពៅ ស្ថិតក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារ អំពៅ ។ ហើយថ្ងៃនេះ គឺជាការចុះ យកសំណាក លើកទី៣ ហើយ សម្រាប់ក្រុម អាជីវករ ផ្សារ ច្បារអំពៅ ។
លោកគ្រី ហ៊ុច អនុប្រធាន គណៈកម្មការ គ្រប់គ្រងផ្សារ ច្បារអំពៅបានប្រាប់ កោះសន្តិភាព តាមរយៈទូរស័ព្ទ អោយដឹងថា ៖ ដំបូងឡើយក្រុម គណៈកម្មការគ្រប់គ្រងផ្សារ ទាំងអស់បានធ្វើតេស្តរក មេរោគកូវីដ ១៩ទាំងអស់គ្នា ក្រោយមក លទ្ធិផលបញ្ជាក់ថា ក្រុមសន្តិសុខ ផ្សារ ៣នាក់ មានវិជ្ជមាន ។
បន្ទាប់ពីមានវិជ្ជមាន ហើយនោះគណៈ កម្មការគ្រប់គ្រងផ្សារ បានធ្វើការអំពាវ នាវ ដល់បងប្អូនអាជីវករ លក់ដូរក្នុង និងក្រៅផ្សារទាំងអស់ សូមរុះរាន់ ទៅយកសំណាក អោយបានគ្រប់ៗ គ្នាជៀសវៀង មានការ ចម្លងកាន់ តែខ្ពស់ ។ បន្ទាប់ពីមាន ការណែនាំពី គណៈកម្មការគ្រប់គ្រង ផ្សាររួចមកក្រុមបងប្អូន អាជីវករលក់ ដូរក្នុង និងក្រៅផ្សារ បាននាំគ្នាទៅ យកសំណាក ជាបន្តបន្ទាប់រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឆ្នាំ ដដែលក៏លទ្ធិផល នៃការ តេស្តសំណាកបញ្ជាក់ថា មានវិជ្ជមាន កូវីដ១៩ចំនួន ១៧នាក់ ក្នុងនោះ ១៣នាក់ ជាអាជីវករលក់ ដូរក្នុងផ្សារ និង ៤នាក់លក់ដូរ នៅខាងក្រៅផ្សារ ។
លោកគ្រី ហ៊ុច បានបន្តប្រាប់ អោយដឹងថា តូចលក់ដូរនៅក្នុងផ្សារទាំងអស់ មានសរុប១៤៤៧តូប ហើយនៅខាង ក្រៅផ្សារមានជាង៣០០តូប ប៉ុន្តែចាប់ គិតតាំង ពីមានការបើក អោយដំណើរការ ផ្សារវិញមក ឃើញថា ការលក់ដូរមិន មានណែន ណាន់ តាន់តាប់ ដូចមុននោះ ពោលទាំង ក្នុងទាំងក្រៅ មានត្រឹម ៥០ភាគរយ នៃការលក់ប៉ុណ្ណោះ ។ ហើយចំនួន ៥០ភាគរយ នៃតូបដែលលក់ទាំងក្នុង និងក្រៅនោះ គឺមានចំនួនមនុស្ស សរុបប្រមាណជិត ៥០០នាក់ ។
ហើយបច្ចុប្បន្ន អាជីវករទាំង ៥០០នាក់ កំពុងនាំគ្នាទៅយក សំណាកដើម្បីតេស្តរក មេរោគកូវីដ១៩ ជាបន្តបន្ទាប់ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ។
លោកអនុប្រធាន គណៈកម្មការគ្រប់គ្រងផ្សារបាន បញ្ជាក់ជាមួយ កោះសន្តិភាពថា ៖ តាំងពីមានការ សម្រេច អនុញ្ញាត្តិអោយផ្សារដំណើរអោយ បងប្អូនអាជីវករ លក់ដូរវិញមក សម្រាប់អាជីវករ ដែលមានកម្រិតជីវភាព ធូរធារ គេមិនមក លក់ឡើយ ដោយទុកតូបចាក់ សោរចោល ព្រោះខ្លាចមាន ការឆ្លងនៃ ជម្ងឺកូវីដ១៩ ។ ដោយឡែកអាជីវករដែល បន្តមកលក់ គឺភាគ ច្រើនជាអ្នកមានកម្រិត ជីវភាពមធ្យម ឬធម្មតា ហើយពិសេសនោះ គឺអាជីវករ ខ្លះមានម៉ូយទិញអ៊ីវ៉ាន់ ច្រើនក៏សម្រេច មកលក់នឹងគេនឹងឯងតែម្តង ។
លោកបន្តថា ទន្ទឹមនឹងការលក់ដូរ នោះ គណៈគ្រប់គ្រងផ្សារបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនបំផុត ជាមួយនឹង វិធានការសុខាភិបាល មានទាំង ការតម្រូវអោយ អាជីវករ និងពលរដ្ឋដែលចូល ទៅទិញម្ហូបអាហារ និងអ៊ីវ៉ាន់ ត្រូវពាក់ម៉ាស់ , ត្រូវបន្តរក្សាគ ម្លាតសុវត្ថិភាព ,
បូកជាមួយការដាក់អាកុល សម្រាប់បា ញ់ និងម៉ាស៊ីនវាស់ កម្តៅជាដើម ហើយអ្វីដែលសំខាន់ ជាងនោះ គឺ៣កុំ ៣ការពារ របស់សម្តេចតេជោ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជាដោយ អនុវត្តមិនមានការ ថ្លោះថ្លោយ ឡើយ ប៉ុន្តែករណីដែល កកើត មាននោះ គឺជាកតា្តធ្វេសប្រហែស ដោយបុគ្គល មិនមានការ ប្រុងប្រយ័ត្នខ្ពស់ ទើប បង្កអោយ មានការកកើត មានឡើង ហើយក៏ បន្តចម្លងពីគ្នាទៅគ្នា ។
សូមបញ្ជាក់ ដំណើរការ នៃការតេស្ត សំណាក លើក្រុមអាជីវករ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កំពុងបន្ត ប៉ុន្តែមិនទាន់មានតួលេខ ឬលទ្ធិផលបញ្ជាក់ អំពីការរកឃើញ អ្នកមានវិជ្ជមាន កូវីដ ១៩ទៀតនៅឡើយនោះទេ ។
ទន្ទឹមនឹងនោះដែរ គិតត្រឹមព្រឹកថ្ងៃខែដដែល ផ្សារមិនមានការ បិទឡើ យ គឺនៅបន្តមានការ អនុញ្ញាត្តិអោយ លក់ដូរ ទាំងក្នុង និងក្រៅធម្មតា ប៉ុន្តែមិនមាន អាជីវករ លក់ដូរច្រើន ពិសេសពលរដ្ឋ ដែលទៅទិញម្ហូបអាហារ និងអ៊ីវ៉ាន់ ផ្សេងៗ ក៏មិន មានច្រើនឡើយពោល អាចនិយាយ បានថា ត្រឹមកម្រិត ២៥ភាគរយនៃ ១០០ភាគរយដែល ធ្លាប់ មានមនុស្សអ៊ូអរ កន្លងមក ៕អូ