ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេចតេជោ ចុះទៅយក សំណាកក្រុម អាជីវករ រ ក្រុមសន្តិសុខ ផ្សារច្បារអំពៅ ពេញ១ថ្ងៃ បាន រកឃើញអ្នក វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣២នាក់។ ក្នុងនោះ លោក គួច ចំណាន ប្រធានគណៈ កម្មការផ្សារច្បារអំពៅ ក៏កើតជំងឺកូវីដដែរ។
លោក យី ធីរ៉ាត់ នាយករងរដ្ឋបាល សាលាខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ បណ្តាញសារព័ត៌មាននៅ មុននេះ បន្តិចថា ការធ្វើតេស្តទៅលើក្រុមអាជីវករ ផ្សារច្បារអំពៅ ក្នុងពេលមួយថ្ងៃនេះ គឺលទ្ធផលរកឃើញ ចំនួន ៣២នាក់។ ក្នុងនោះក៏មាន កងសន្តិសុខផ្សារ ហើយថែមទាំង លោកប្រធាន គ្រប់គ្រង ផ្សារមួយ រូបផងដែរ។
ជាមួយគ្នា នេះដែរ អាជ្ញាធរបានអំពាវនាវ ឲ្យក្រុមអាជីវក រក៏ដូចជា អ្នកចេញចូលក្នុង ផ្សារច្បារអំពៅ សូមរួសរាន់ មកពិនិត្យសំណាក ក្នុងបរិវេណសាលាបឋម សិក្សារច្បារអំពៅទី១ ស្ថិតនៅខាងកើតសាលា ខណ្ឌច្បារអំពៅ ក្នុងសង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បាន ចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៩៦នាក់ ខណៈអ្នកជំងឺ ៨១៣ នាក់ជា សះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤ ៦១១នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុប ចំនួន ៥៦ ១៧៨នាក់ និងស្លា ប់ សរុបចំនួន ១០២៥នាក់៕