យោងតាមគណនីហ្វេសប៊ុក Julina Kunthea បានបង្ហាញបទពិសោធន៍ថា ខ្ញុំបានឃើញ គាត់ លក់តេសនេះ គាត់និយាយថា តេសកូវីដបើចេញ ច្បាស់មួយ ព្រាលមួយដូច រូបខាងក្រេាម ចឹងគឺ អវិជ្ជមានទេ អត់ កើតកូវីដទេ ។ តែបើច្បាស់ ស្មើរទាំង ពីរទើប វិជ្ជមាន កើតកូវីដ ។
សូមមេត្តា បងប្អូនឈប់មានការ យល់ច្រលំលើករណីនេះ ។ បងប្អូនចេញ 2 ត្រេហើយមិនថា ច្បាស់ រឺ ព្រាលតិចទេ គឺតាមរយៈ តេស រហ័សនេះសន្និដ្ឋានថា បងប្អូន វិជ្ជមានកូវីដ-19 ហើយ កុំដើរហើរផ្តេសផ្តាស កុំ ចំលង ដល់អ្នកដ៏ទៃ ដាក់ខ្លួន អេាយដាច់ដេាយ ឡែកពីគេ រកការ ព្យាបាលអេាយ បានត្រឹមត្រូវ ។
ករណីបងប្អូន មិនអស់ចិត្តនឹង ការឃើញព្រាលអាច អញ្ជើញទៅកន្លែងណាដែល មានការធ្វើតេសចូល ម៉ាសុីនធំ បន្ថែមទៀតបាន ( PCR Test ) អេាយរឹត កាន់តែច្បាស់ អស់ចិត្ត កុំគិតតែថាខ្លួន អវិជ្ជមាន អត់កើតអី បន្តដើរហើរ ទៅធ្វើការជា ដើម បន្តចម្លងដល់អ្នកដ៏ទៃ កាន់តែច្រើនឡើង ។សូមរក្សា “ 3កុំ 3ការពារ “ ទាំងអស់គ្នា ?❤️