រកឃើញកងកម្លាំងនគរបាលម្នាក់ វិជ្ជមានកូវីដ ១៩ ក្រោយបើកដំណើរ ការធ្វើ Rapid test នៅថ្ងៃទី១៥ ខែ កក្ដដា ឆ្នាំ២០២១ លើកងកម្លាំង នគរបាល ទូទាំងខេត្តនៅតាមក្រុងទាំង ១៣ នៅខេត្តព្រៃវែង។
ប្រធានមន្ទីរសុខាភិ បាលខេត្ត លោក សេង បញ្ញាឬទ្ធិ បានឲ្យដឹងថា ខេត្តព្រៃវែងចាប់ផ្តើមដំណើរការ ធ្វើ Rapid test ទៅលើកងកម្លាំង នគរបាល ទូទាំងខេត្តនៅតាមក្រុង ស្រុកទាំង១៣។ ក្នុងការធ្វើតេស្តនៅក្រុង ព្រៃវែងនេះដែរ បានរកឃើញ កង ក ម្លាំងនគរបាលម្នាក់ វិជ្ជមានកូវីដ១៩
ឈ្មោះ សុត បក អាយុ៥១ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោក បានបន្ថែមថានៅទូទាំង ខេត្តព្រៃវែង រកឃើញអ្នកមានវិជ្ជមាន កូវីដសរុបចំនួន ២៧៣៩នាក់ ព្យាបាលជាសះ ស្បើយចំនួន ១៥៤៨ នាក់ កំពុងសម្រាកព្យាបាល ចំនួន ១១៥២ នាក់និងស្លា.ប់ ៣៩ នាក់៕