គណៈវត្តវារិន្ទព្រែកលៀប រាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មាន ស្ដីពីករណី រកឃើញកូវីដ-១៩ ចំនួន ២០ ករណីទៅលើ ព្រះសង្ឃចំនួន ២០ អង្គ ដែលគង់នៅក្នុង វត្តវារិន្ទព្រែកលៀប ក្នុង រាជធានីភ្នំពេញ ។
បើតាមការ បញ្ជាក់បានឱ្យដឹងថា នៅរសៀល ថ្ងៃខែឆ្នាំ ខាងលើ ព្រះសិរីវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការ វត្តវារិន្ទព្រែកលៀប បានសហការ ជាមួយ អាជ្ញាធរខណ្ឌ ដោយអញ្ជើញ ក្រុមគ្រូពេទ្យ មកធ្វើសំណាក ព្រះសង្ឃ និងអ្នកស្នាក់នៅវត្តទាំងអស់ សរុប ១០៥ អង្គ/នាក់
ក្នុងនោះរក ឃើញព្រះសង្ឃវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ២០ អង្គ ហើយក្រុម គ្រូពេទ្យ ក៏បាននិមន្ត ព្រះសង្ឃ ទៅព្យាបាល នៅមណ្ឌលព្យាបាល រួចរាល់ ហើយដែរ ។
ជុំវិញរឿងនេះ ក្នុងនាមព្រះ ចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូ ពេទ្យគ្រប់រូប អាជ្ញាធរខណ្ឌ ជ្រោយចង្វារ និងអាជ្ញាធរ សង្កាត់ព្រែក លៀប ដែលបាន សម្រួល ក៏ដូចជាពិនិត្យយ៉ាងយកចិត្តទុក ដាក់ ព្រមទាំងផ្តល់ ដំបូន្មានសុខភាពល្អៗ នៅក្នុងបរិបទ មួយនេះ ៕