ពេលនេះ ឥណ្ឌា កំពុងឈាន ចូលដល់រដូវទេសចរណ៍ ប្រចាំឆ្នាំរបស់ខ្លួន ។ មនុស្សជាច្រើនបាន និងកំពុង ធ្វើវិស្សមកាល នៅតាមទីក្រុងតាមមាត់ សមុទ្រ តំបន់ជួរភ្នំ ដើម្បូទូទាត់ សំណងសម្រាប់ ការស្នាក់នៅក្នុង ផ្ទះអស់រយៈពេល ជាយូរមកហើយ ក្នុងអំឡុងពេលការបិទខ្ទប់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ។
ទន្ទឹមនោះ ក្រសួងសុខាភិបាល ឥណ្ឌាហៅ បាតុភូតទេសចរណ៍ នាពេលបច្ចុប្បន្ននេះ ថាជា “ដំណើរកម្សាន្តសង សឹក” បន្ទាប់ពីភាពតានតឹង និង សម្ពាធជាច្រើនខែ ពីការបិទខ្ទប់ ។កន្លងមក ប្រទេស ឥណ្ឌាបានប្រឈមមុខ នឹងការផ្ទុះកូវីដ ដ៏ធំរលកទី ២ នៅខែមេសា និងឧសភា ដែល ប.ណ្តាលឲ្យមានករណីឆ្លងដល់ទៅ ៤០ ម៉ឺនករណី និងស្លា.ប់.រាប់.ពាន់.នាក់.ក្នុង.មួយថ្ងៃ ។
វាក៏ប.ណ្ដាលឲ្យប្រព័ន្ធ.សុខាភិបាលសាធារណៈ.ដួលរលំ ដោយមិនមានគ្រែ.សម្រាប់ដាក់អ្នក.ជំងឺ ក៏ដូចជា.កង្វះខាត.សម្ភារៈផ្គត់ផ្គង់.ចាំបាច់ និងអុក.ស៊ីសែន.ជាដើម ។
ក្រុមអ្នកជំនាញ ជឿជាក់ថា ការផ្ទុះឡើងនេះបានកើតឡើង បន្ទាប់ពីការ ជួបជុំសាសនា ក៏ដូចជាយុទ្ធ.នា.ការ.នយោបាយ និងការវិលត្រឡប់.ទៅកាន់ស្រុក.កំណើតរបស់.ពួកគេនៅ.ទូទាំងប្រទេស រួមទាំងការវិវត្តនៃ.វីរុសបំ.ប្លែងខ្លួនឥណ្ឌា “Delta” ។
បន្ទាប់ពីមានការប្រកាស.ពីការបិទខ្ទប់នេះ ក្រុមហ៊ុនទេសចរណ៍.បានប្រកាសថា ខ្លួនកំពុងអនុវត្តការ.បិទខ្ទប់ ដែលមនុស្សភាគច្រើន.ចំណាយ.ពេលនៅផ្ទះ និងឲ្យប្រជាជន.ប្រមូលផ្ដុំគ្នាទៅ.ចាក់វ៉ាក់សាំង ។ ជាលទ្ធផលចំនួនអ្នក.ឆ្លង និងស.ម្លា.ប់បានថយ.ចុះបន្តិចម្តងៗ រហូតដល់.អាជ្ញាធរអាចបន្ធូរបន្ថយ.ការបិទខ្ទប់.នេះម្តងទៀត ។
ទោះយ៉ាងណា រូបភាពច.ង្អៀតណែនណាន់តាន់តាប់.របស់សាធារណៈជន.នៅតំបន់ទេសចរណ៍ បានលេច.ចេញនៅលើបណ្តាញសង្គម ខណៈរូបភាពនេះ បណ្តាលឲ្យរដ្ឋាភិបាល.មានការព្រួ.យ.បារម្ភផ្ទុះកូវីដ.ម្តងទៀត ។គួរបញ្ជាក់ថា ការព្រួយ.បារម្ភបែបនេះកើនឡើង.រឹតតែខ្លាំង ព្រោះថាមានតែប្រជាជន.ឥណ្ឌា ៥ ភាគរយប៉ុណ្ណោះ ដែលបានទទួលការ.ចាក់វ៉ាក់សាំង ៕