យោងតាមទំពរហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំបានចូលរួមរំលែក ទុក្ខតាមរយៈលោក ជំទាវ ម៉ែន សំអន ចំពោះម.រ.ណ.ភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូប.បានរួមចំណែកក.សាងប្រទេសតាំងពីបាតដៃ.ទទេនាឆ្នាំ១៩៧៩។
ខ្ញុំមិននឹក.ស្មានដល់.សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារ.ផ្ជាញ់ផ្ចាល.ចំពោះ.ស.ព សូម្បីតែលោកជំទាវម៉ែន សំអនសុំអោយដកចេញក៏មិនព្រមដកដែរ។
ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌។
លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួម បុណ្យស ព ឯកឧត្តម ហុង ថែម ស្ថិតក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២១។
សូមរំលឹកផង ដែរថា ឯកឧត្តម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ កិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបាន ទទួល មរ ណៈ ភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជ រា ពា ធ ។