លោក កេត ម៉ៅ អភិបាលស្រុក សំរោង ត្រូវបានគេរិះ គន់ថា បានប្រើប្រាស់អំណាច ច្រងេងច្រងាង មិនស័ក្ដិសម ជាមន្ត្រីដែលបម្រើរាស្ត្រទាល់ តែសោះ ពោលគឺគ្រាន់តែ ជាមន្ត្រីបម្រើតែផលប្រយោជន៍ បក្សពួកខ្លួនទេ។ ការរិះគន់នេះ បានធ្វើឡើង ក្រោយកាលពីពេល ថ្មីៗនេះ ហើយលោកបានដឹកនាំ ក ម្លាំងចម្រុះចុះទៅផ្ទះ លោកស្រី សេង វុទ្ធី អាយុ៥៧ឆ្នាំ រស់នៅភូមិ ព្រៃទទឹង ឃុំសំរោងស្រុកសំរោង ខេត្តតាកែវ ដើម្បីត្រួតពិនិត្យរឿងសុំវា ស់ ព្រំដី ធ្វើរ បង ហើយបានប្រើប្រាស់ ភាសាចា.ប់.វា.យ.ខ្នោះទៀតផង។
បើយោងតាមការរៀបរាប់ ពីសំណាក់កូនប្រុសរបស់ លោកស្រី សេង វុទ្ធី បានឲ្យដឹងថា ម្ដាយរបស់លោក បានដាក់ពាក្យស្នើសុំវាស់ក្បាលដី លេខ២៧៤ ស្ថិតនៅភូមិ-ឃុំខាងលើ ទៅរដ្ឋបាលសាលា ស្រុកសំរោង តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ តែ លោក កេត ម៉ៅ បានផ្អឹប ពាក្យស្នើសុំនេះ ទុករហូត មកពេលនេះ លុះដល់ពេលម្ដាយ របស់គាត់ សើរើខ្លាំង ទើបលោក អភិបាលស្រុករូបនេះ មានដំណោះស្រាយ តែគ្មាន ប្រសិទ្ធភាពឡើយ។
កូនប្រុស លោកស្រី សេង វុទ្ធី បានឲ្យដឹងទៀតថា ដោយមានការ រើបម្រាស់ខ្លាំង ទើបអភិបាលស្រុក សំរោង បានព្រម ឲ្យខាងជំនាញ នៃមន្ទីសុរិយោដីខេត្ត តាកែវ ចុះវាស់វែង តែលោកអភិបាលស្រុក មិនអនុញ្ញាតិឲ្យមន្ត្រីណា មួយ ក្នុងស្រុកសំរោង ចូលរួមវាស់វែង នោះទេ ហើយខាងជំនាញ មន្ទីរសុរិយោដីខេត្តតា កែវ ក៏ត្រឡប់ ទៅវិញទាំង បរាជ័យ។
កូនប្រុសលោកស្រីបាន បន្តទៀតថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែ លោក កេត ម៉ៅ បានដឹក នាំកម្លាំងចម្រុះចុះមកដល់ទីទាំងក្បាលដី ខាងលើ ប្រើពាក្យគំ.រា.ម.វា.យ.ខ្នោះ និងមិនឲ្យអ្នកណាថត ពីសកម្មភាព របស់លោកឡើយ បើហ៊ាន ថត និងប្រើកម្លាំងចា.ប់.វា.យ.ខ្នោះ.តែម្ដង។
បើតាម សេចក្តីរាយការណ៍ថា ការដែលលោក កេត ម៉ៅ អភិបាល ស្រុកសំរោង មិនសហការ ជាមួយក្រុម មន្ត្រីជំនាញ ក្នុង.ការវាស់វែងព្រំក្បាលដីនោះ គ៏ដោយសារ.ភាគីជា.ប់.ព្រំម្ខាង.ទៀត ជាខ្សែរបស់.លោក កេត ម៉ៅ ទើបករណីនេះ.លោក កេត ម៉ៅ រកវិធីរារាំង.គ្រប់រូបភាព។