ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានពីករណីរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ ករណី (ស្រី ២២ នាក់) ដែលមានអ្នកដំណើរ វិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែន កម្ពុជា-ថៃ ចំនួន ៣៤ នាក់ និង ជាអ្នកដំណើរ បរទេស តាមយន្តហោះចំនួន ៣ នាក់ នៅថ្ងៃទី ០៧ និង ទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ។
ជុំវិញរឿងនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញ អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុបទាំងអស់ចំនួន ៧៥ នាក់ (ស្ត្រី ៤០ នាក់) ដែលជាករណី នាំចូល ។
យោងតាមលទ្ធផលនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹក និង អំពាវនាវ ដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ និង រៀនរស់នៅ ធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែប គន្លងថ្មី ក្នុងបរិបទប្រ យុទ្ធ នឹងជំងឺកូវីដ-១៩ សំដៅប ង្ការ គ្រប់គ្រង និង កាត់ផ្តា ច់ នូវខ្សែចម្លង នៃវីរុសកូវីដ-១៩ ៕