ស្ថានភាព ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ពេលនេះ កំពុងតែឈានទៅរក ហានិ ភ័ យកាន់ តែខ្លាំងឡើងហើយ បើទោះ បីជាក្រសួងបានចេញវិធាន ការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាល ឆ្លងក៏ដោយ ។ មកទល់ពេលនេះ រាល់មន្ទីរពេទ្យ កំពុងតែខ្វះគ្រែព្យាបាល រហូតត្រូវឱ្យអ្នកជំងឺ បង្ខំចិត្តដេក តាមសំ យ៉ាបពេទ្យ តាមថ្នល់ ឬ សម្រាកព្យាបាល តាមផ្ទះរបស់ខ្លួនក៏មាន ។
ជាក់ស្តែង នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខា ភិបាលថៃ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតដល់ ១០ ០៨២ នាក់ ឯណោះ និង អ្នកស្លាប់កើនរហូតទៅ ដល់ ១៤១ នាក់បន្ថែមទៀត ដែលបាននាំ ឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ឡើងដល់ ៣៦៣ ១២៦ នាក់ និង ចំនួនអ្នកស្លាប់កើនដល់ ៣ ២៤០ នាក់ ។
តាមការ បញ្ជាក់ របស់ក្រសួងសុខាភិបាលថៃ បានប្រកាសថា ការរាតត្បាតរលកទី ៣ វាជាការរាតត្បាតមួយដែល មិនធ្លាប់មានឡើយសម្រាប់ប្រទេសថៃ ។ ក្រោយពេលមានការ រាតត្បាតខ្លាំងបែបនេះ សូម្បីតែក្រុមគ្រូពេទ្យ ក៏ពិបាកនឹង ទប់ទល់ ដែរ រហូតធ្វើឱ្យប្រជាជនជាច្រើន ត្រូវដេក ហាលខ្យល់គ្មាន កន្លែងព្យាបាល អ្នកខ្លះដេកនៅមុខ មន្ទីរពេទ្យ ចំណែកខ្លះទៀត ដេកនៅក្នុងវត្តអារាមដើម្បីរង់ចាំ ការព្យាបាល ៕