មជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺ អាមេរិក (CDC) បាននិយាយនៅក្នុង សេចក្តីប្រកាស ព័ត៌មាន មួយ ស្ដីពីការ រកឃើញករណីដ៏ កម្រមួយ នៃមនុស្សបាន ឆ្លងវីរុសអុតស្វា “MonkeyPox” ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ។
ការចេញផ្សាយនេះ បាននិយាយកាល ពីថ្ងៃសុក្រថា “មជ្ឈមណ្ឌគ្រប់គ្រង និងបង្ការជំងឺ (CDC) និងសេវាសុខភាព រដ្ឋនៃរដ្ឋ Texas បានបញ្ជាក់ នៅថ្ងៃទី ១៥ ខែកក្កដា នូវករណីកើតវីរុស អុតស្វា “MonkeyPox” លើមនុស្សដែល ទើបធ្វើដំណើរពី នីហ្សេរីយ៉ា មកកាន់ សហរដ្ឋអាមេរិក ហើយអ្នក ដែលឆ្លងជំងឺនេះ បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅ មន្ទីរពេទ្យក្នុងទីក្រុង Dallas” ។
សេចក្ដីប្រកាសព័ត៌មាន នោះបានបញ្ជាក់ថា “មនុស្សម្នាក់បានធ្វើដំណើរពីទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាទៅកាន់ ទីក្រុង Dallas ហើយបាន ឈប់សម្រាក នៅកន្លែងមួយក្នុងរដ្ឋ Atlanta ហើយមន្ត្រីសុខាភិបាល កំពុងធ្វើការទាក់ទង អ្នកដំណើរតាមយន្តហោះ និងអ្នកផ្សេងទៀត ដែលអាចមានទំនាក់ទំនង ជាមួយបុគ្គល ដែលឆ្លងជំងឺនេះ” ។
CDC ជឿជាក់ថា ការរីករាលដាល នៃវីរុសអុតស្វា “MonkeyPox” តាមរយៈដំណក់ទឹកផ្លូវដង្ហើម ទៅកាន់អ្នកដទៃ នៅលើយន្តហោះ និងនៅក្នុង អាកាសយានដ្ឋាន គឺ ទាបណាស់ ។
គួរបញ្ជាក់ថា ការឆ្លងវីរុសអុតស្វា “MonkeyPox” ភាគច្រើនមាន រយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយមាន ជំងឺដូច ជាផ្តាសាយដែរ ហើយវា ប ណ្តាលឲ្យហើម កូនកណ្តុរ និងរាលដាល យ៉ាងឆាប់រហ័ស លើរាងកាយ ៕