មានការភ្ញាក់ផ្អើល ជាខ្លាំងក្រោយពី គេទទួលបានដំណឹងថា អតីត កីឡាករប្រដាល់ ល្បីឈ្មោះ លោក អេ ភូថង ត្រូវបាន រកឃើញវិជ្ជមាន ជំងឺកូវីដ-១៩។ ការបញ្ជាក់ នេះត្រូវបានធ្វើឡើង ដោយលោក អ៊ឹម ជីវ៉ា ដែលបាន បង្ហោះនូវរូបភាព និងខ្លឹមសារបញ្ជាក់ថា កីឡាកររូបនេះ មានវិជ្ជមានជំងឺកូវីដ-១៩ ដែលក្នុងរូបថត លោកហាក់ មានស្ថានភាព ធ្ង.ន់.ធ្ងរ.ព្រោះ.តែត្រូវការជំនួយពីបំពង់ អ៊ុកស៊ីសែននោះ។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា លោក អេភូថង ពិតជាមាន វិជ្ជាមានជំងឺកូវីដ-១៩មែន ហើយបច្ចុប្បន្នកំពុង សម្រាកព្យាបាលជំងឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកថា ទើបនឹងទទួលបានដំណឹង នៃការរក ឃើញវិជ្ជមានជំងឺផ្លូវដង្ហើមនេះ លើអតីតកីឡាករ ល្បីល្បាញនៅ កម្ពុជានៅថ្ងៃនេះដែរ
ហើយលោកនៅមិនទាន់ដឹង នៅឡើយដែរថាតើសមាជិកក្រុមគ្រួសាររបស់លោក នៅពេលនេះយ៉ាងដូចម្តេច នៅឡើយ។ លោកថា មានការក្តីបារម្ភពីស្ថានភាពសុខភាព របស់កីឡាករ និងជាគ្រូបង្វឹកផ្នែកប្រដាល់រូបនេះព្រោះតែតាមរូបភាពដែលលោកទទួលបានគឺ លោកមានស្ថានភាពសុខភាពចុះខ្សោយបន្តិច ហើយលោកនិងព្យាយាមស្វែងរកដំណឹង លម្អិតបន្ថែមពីក្រុមគ្រួសារគាត់ផងដែរ។
លោកថាកន្លងទៅលោក ក៏ធ្លាប់យក អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សប្បុរសជន និងថិវកាផ្ទាល់ខ្លួនជូនដល់អតីកីឡាករ រូបនេះផងដែរព្រោះតែលោក មានជំងឺប្រ.ចាំ.កាយ លើសឈា.ម និងទឹក.នោ.ម.ផ្អែ.ម។ លោកថាមានតែជូនពរ គាត់ពីច.ម្ងាយប៉ុណ្ណោះ ឲ្យគាត់ឆាប់ ជាសះស្បើយ។
គួរបញ្ជាក់ដែរថា អតីតកីឡាករជើង ខ្លាំងគ្មានគូប្រៀប អេ ភូថង មានវ័យ៤៨ឆ្នាំ គឺជាម្ចាស់ខ្សែក្រ.វាត់ប្រ.ដាល់សេរី.ពិភពលោកដែល ជាគ្រូបង្វឹកជម្រើសជាតិកីឡាគុនខ្មែរ ធ្លាប់បានចូលសម្រាកក្នុងមន្ទីរពេទ្យព្រោះជំងឺ.ខ្សោយក.ម្លាំង ឡើង.អាស៊ីត លើសខ្លា.ញ់ និងបេះ.ដូងដើរញាប់ខុសធម្មតា រួមទាំងបញ្ហាផ្លូវចិត្ត ៕