រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ថៃ លោក Somsak Thepsutin បានឲ្យដឹងថា អ្នកទោស ដែលឆ្លង វីរុសកូវីដ-១៩មានរោគ សញ្ញាស្រាល ជិត ៣,០០០ នាក់នៅក្នុង ពន្ធនាគារ Chiang Mai Central បានជា សះស្បើយ បន្ទាប់ ពីទទួលការ ព្យាបាល ដោយ ផឹក ត្រឹមតែ ស្មៅប្រ.មាត់មនុស្ស។ នេះបើយោងតាមការចុះផ្សាយ របស់កាសែត បាងកក ប៉ុស្តិ៍។
លោករដ្ឋមន្រ្តីបាននិយាយកាល ពីថ្ងៃសុក្រទី១៦ខែកក្កដាថា “ខ្ញុំសូមចែកចាយ តួលេខគួរឲ្យចាប់ អារម្មណ៍ទាំង នេះដល់អ្នក។ អ្នកទោសដែលបាន ឆ្លងសរុបទាំងអស់ ១,២៥១ នាក់នៅក្នុងពន្ធនាគារ Chiang Mai ត្រូវបានព្យាបាល ដោយថ្នាំ Favipiravir ខណៈ ២.៩១៤ នាក់ត្រូវបាន ព្យាបាលដោយ ផឹក ត្រឹមតែ ស្មៅប្រមាត់មនុស្ស”។
អ្នកដែលក្អកនិងពិបាក ដក ដង្ហើម ត្រូវបានព្យាបាល ដោយថ្នាំ favipiravir រីឯអ្នកដែលមានរោគ សញ្ញាមិន សូវធ្ង.ន់.ធ្ងរ ត្រូវបានគេឲ្យផឹ.ក.ឱសថ.បុរាណនេះ។
លោកបាននិយាយបែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយភ្នាក់ងារ រដ្ឋមួយចំនួនស្តីពីគោលនយោបាយ ជំរុញការ ដាំស្មៅ នៅតាមពន្ធនាគារ ទាំងអស់។
លោកបាន ថ្លែងថា តាមរយៈបទពិសោធន៍នេះ លោកចង់ ជំរុញឲ្យមានការដាំដុះស្មៅ ជាឱសថបុរាណ ជាពិសេស សម្រាប់ ការប្រើប្រាស់នៅ តាម ផ្ទះ ព្រោះបច្ចុប្បន្ន ប្រទេសនេះ មានការឆ្លង ជំងឺកូវីដ-១៩ លើស៩,០០០ ករណី ជារៀងរាល់ថ្ងៃ៕