បុរសវ័យ ៤២ ឆ្នាំម្នាក់ ឈ្មោះ Purkharam មកពីស្រុក Nagaur ភាគខាងលិច រដ្ឋ Rajasthan ប្រទេសឥណ្ឌា បានក្លាយជា ទីចាប់អារម្មណ៍នា ពេលថ្មីៗនេះ ក្រោយរូបលោក កើតជំងឺចម្លែកម៉្យាង ដែលប.ណ្ដាល.ឱ្យលោកដេកលង់.លក់រយៈពេល ៣០០ ថ្ងៃក្នុងមួយឆ្នាំ ។
លោក Purkharam បានចាប់ផ្ដើម.កើតជំងឺ.កម្រនេះ តាំងពី ២៣ ឆ្នាំមុន ដោយនៅពេលនោះ ក្រុម គ្រួសារ.លោក.ចាប់.ផ្ដើមចម្លែក.ចិត្ត ដោយសារតែ.លោកដេកលក់ រយៈពេល ១៥ ម៉ោង ក្នុងមួយថ្ងៃ ។មកដល់ឆ្នាំ ២០១៥ ក្រុមគ្រួសារ របស់ លោក Purkharam បានចាប់ផ្ដើមគិតគូរពេលវេលា ដេក របស់លោកគិតជាថ្ងៃជំនួសម៉ោងវិញ
ដោយរូបគេតែងដេកលង់ លក់រយៈពេលជាង ១ សប្ដាហ៍ឯណោះ មុនភ្ញាក់ដឹងខ្លួនម្តង ប៉ុន្តែស្ថានភាព ជំងឺលោក បាន ប្រែទៅជាអាក្រក់ឡើង ។ បើតាមក្រុមគ្រួសារលោកបាន បញ្ជាក់ថា ពេលខ្លះ លោក Purkharam ធ្លាប់បានដេកលក់រយៈ ពេល ២៥ ថ្ងៃជាប់គ្នាក៏មាន មុនភ្ញាក់ ដឹងខ្លួនវិញ ហើយប្រសិនបើគេគិតក្នុងមួយ ឆ្នាំមាន ៣៦៥ ថ្ងៃ លោក Purkharam បានចាយ ពេលដេ កលង់លក់អស់ រយៈពេល ៣០០ ថ្ងៃបាត់ ទៅហើយ ។
លោក Purkharam ត្រូវបានគេដឹងថា មានតូប លក់គ្រឿងទេសតូច មួយនៅស្រុកកំណើត ប៉ុន្តែដោយសារស្ថានភាព ជំងឺរបស់លោក បច្ចុប្បន្នលោកអាច លក់ដូរត្រឹម ៥ ថ្ងៃប៉ុណ្ណោះក្នុងមួយខែ ។ ពេលខ្លះ លោក Purkharam បានដេកលក់អំឡុងពេល កំពុងលក់ដូរថែមទៀតផង ។
ក្រុមគ្រួសាររបស់លោក នាពេលនេះ គឺអាចត្រឹមតែជួយនាំគាត់ ទៅផ្ទះវិញ ផ្ដល់អាហារឱ្យគាត់ និង ងូតទឹកឱ្យគាត់ នៅពេលគាត់ដេកលក់ តែប៉ុណ្ណោះ ។បច្ចុប្បន្ន ស្ថានភាព ជំងឺរបស់ លោក Purkharam គឺមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ ប៉ុន្តែក្រុមគ្រួសារលោកនៅតែ មានក្ដីសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងអាច ជាសះស្បើយ និង វិលត្រឡប់មករស់នៅ ជីវិតធម្មតា ដូច គេដូចឯងវិញ ៕