នៅថ្ងៃទី១៧ខែកក្កដា មីយ៉ាន់ម៉ា បានសម្រេចទិញ អុកស៊ីហ្សែន រហូតដល់ទៅ ៣ពាន់តោន ពីប្រទេសចិន ។ បំពង់ អុកស៊ីហ្សែន នឹងត្រូវដឹកជញ្ជូនឆ្លង កាត់ ព្រំដែនប្រទេសទាំងពីរចូល ទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។
តាមការប្រកាសរបស់ ស្ថានទូតចិនប្រចាំ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា «នៅពេលថ្មីៗនេះស្ថានភាព នៃការឆ្លងរាលដាល កូវីដ-១៩ នៅក្នុងប្រទេស មីយ៉ាន់ម៉ា កាន់តែអាក្រក់ ហើយតម្រូវការ អុកស៊ីហ្សែនគឺជារឿងចាំ បាច់ បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា »។
តាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំមីយ៉ាន់ម៉ា បញ្ជាក់ថា មន្ត្រីខេត្ត Yunnan ប្រទេសចិននឹង សហការជាមួយមន្ត្រីមីយ៉ាន់ម៉ាដើម្បីធានាដល់ ការដឹកជញ្ជូនឆ្លងកាត់ ព្រំដែនខេត្តនេះ។ តាមតួលេខរបស់គេហទំព័រ Worldometers នៅថ្ងៃទី ១៧ខែកក្កដា មីយ៉ាន់ម៉ារកឃើញករណីឆ្លងកូវីដ-១៩ សរុបជាង ២១៨ពាន់នាក់ និងស្លា ប់៤៥៣៦នាក់។
ដោយករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ និងកង្វះអុកស៊ីហ្សែន ពលរដ្ឋមីយ៉ាន់ម៉ា បាននាំគ្នាសម្រុក ទៅទិញអុកស៊ីហ្សែនមករក្សាទុកនៅក្នុងផ្ទះដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងគ្រួសារ ។ ការនាំចូលអុកស៊ីហ្សែន ពីប្រទេសចិននិឹងជួយដល់ប្រទេស មីយ៉ាន់ម៉ា អាចទប់ ស្កាត់ វិបត្តិកង្វះអុកស៊ីហ្សែនបាន៕អូ