មេក្លោងធំៗ ៤នាក់ នៃក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D កាលពី សប្តាហ៍មុន ត្រូវបាន សមត្ថកិច្ចចា ប់ ខ្លួន បានហើយ តាមដីកាបង្គា ប់អោយចា ប់ខ្លួន របស់ ចៅក្រមស៊ើប សួរសាលាដំបូង ខេត្តកោះកុង ដែលបច្ចុប្បន្ននេះ ពួកគេទាំង ៤នាក់ កំពុង ជាប់ពន្ធនាគារ ។ នេះបើតាមប្រភពព័ត៌មា នច្បាស់ការណ៍មួយ ទើប បង្ហើបប្រាប់ CPC NEWS នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ។
តាមប្រភពព័ត៌មាន បានអោយដឹងថា មេក្លោងធំៗ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D រួមមាន ៖ទី១,ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន B.I.Dទី២,ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន B.I.Dទី៣,ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកផ្តល់ប្រាក់ទី៤,ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាបក្ខពួក
មេក្លោងធំៗ ទាំង ៤នាក់ នេះ ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានសម្រេចចោទ ប្រ កាន់ពីបទ «ឆបោក» (ជាក្រុមមានការ ចាត់តាំង) ប្រព្រឹត្តនៅចំណុចអូរស្រីស្រណោះ ភូមិស្មាច់ មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរ ភូមិន្ទ ខេត្តកោះកុង កាល អំឡុងខែកុម្ភៈ ឆ្នាំ ២០២០ តាមមាត្រា៣៧៧ និង មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។
តាមអង្គហេតុនៃ សំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ប្រាប់ CPC NEWS ថា កាលពីអំឡុងចុង ឆ្នាំ២០១៩ និង ដើមឆ្នាំ២០២០ មាន បុគ្គលមួយក្រុម ឈ្មោះ ជិន ឆៃយ៉ា ឈ្មោះ លី វាសនា ឈ្មោះ ឡាយ សុគន្ធា និង ឈ្មោះ លី ប៊ុនរដ្ឋថី បានឃុបឃិតជាមួយក្រុមហ៊ុន B.I.D ដែលមានអគ្គនាយកឈ្មោះ បាន បញ្ញា និង អគ្គនាយក រងឈ្មោះ ភន ទីគា យកដីក្នុងតំបន់អភិរក្សដែន ជម្រកសត្វព្រៃតាតៃ ដោយ បង្កើតគ ម្រោងឈូសឆាយ បានបំ ពេញដីក្នុងរូបភាព ពុះដីឡូតិ៍លក់ ដើម្បីយក ប្រាក់ចែកគ្នា នៅលើផ្ទៃដីទំហំជិត ៥ហិកតា ។
បន្ទាប់ពីប្រមូលប្រាក់ ពីអ្នកទិញបាន ជាច្រើន ម៉ឺនដុល្លាររួចមក ក្រុមទាំងនេះក៏ បានគេ ច វេស និង គេចខ្លួន ជាបន្តបន្ទាប់ ទើបខាងជ.ន.រ.ង.គ្រោះជាអ.តិថិជនដីឡូតិ៍នេះ ដាក់ពាក្យបណ្តឹងតែម្តង ៕