អភិបាលស្រុកបន្ទាយស្រី៖ សូមចូលរួមត្រេកអរ អ្នកផ្សារព្រះដាក់ លទ្ធផលនៃការយកសំណាកលើកទី២ របស់បងប្អូនអាជីវករ និងអ្នកប៉ះពាល់ជាមួយ នឹងអ្នកវិជ្ជមានកូវីដជិត ២០០នាក់ សុទ្ធតែអវិជ្ជមាន ទាំងអស់ ក្រោយពីបានរង់ចាំអស់ រយៈពេល ១៤ថ្ងៃរួចមក។
បន្ទាប់ពីទទួលបាន លទ្ធផលអវិជ្ជមាន ភ្លាមៗ ក្រុមការងារក៏ បានបញ្ជូនពួកគាត់ទាំងអស់នេះ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសដំបូងតែម្តង នៅឯសាលា បឋមសិក្សាព្រះដាក់ដែល កំពុងតែដំណើរការយុទ្ធនាការ ក្នុងពេលដំណាលគ្នានេះ ផងដែរ។
បើទោះជាលទ្ធផលល្អយ៉ាងនេះ ក៏ដោយ រដ្ឋបាលស្រុកបន្ទាយស្រី នៅតែសម្រេចបន្តបិទផ្សារ ព្រះដាក់ជាបណ្តោះ អាសន្នរយៈពេល ១ខែថែមទៀតសិន ដោយហេតុតែទីតាំងផ្សារចាស់នេះ មានលក្ខណៈតូចចង្អៀត មិនមានខ្យល់ចេញចូល ល្អ ងាយនឹងប.ង្កហា.និ.ភ័.យ.ឆ្លងនៅក្នុងសហគមន៍
និងដោយសារតែអ្នកឃុំព្រះដាក់.ទាំងមូលត្រូវមានការប្រុងប្រ.យត្ន័ខ្លួនខ្ពស់អំឡុងពេល.ដែលខ្លួនកំពុងរង់ចាំការ.ចាក់វ៉ាក់សាំងដូស.ទី២។ រហូតមកដល់ពេលនេះ អ្នកឃុំព្រះដាក់ទាំងមូលបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១.ចប់រួចរាល់អស់ហើយ តែត្រូវរង់ចាំ៣សប្តាហ៍ទៀតទើបអាចទទួលការ.ចាក់ដូសទី២បាន។
ដោយមើលឃើញពីភាព.ចាំបាច់នៃការបន្តជីវភាព.ប្រកបរបរលក់.ដូររបស់អ្នកផ្សារ និងដើម្បីផ្តល់ភាពងាយ.ស្រួលដល់.អ្នកឃុំព្រះដាក់អាចទៅផ្សារទិញ.អីវ៉ាន់ចាំបាច់.ប្រចាំថ្ងៃបាន រដ្ឋបាលស្រុក.នឹងរៀបចំកន្លែងលក់.ជាបណ្តោះមួយក្នុង.ទម្រង់បែប”ផ្សារក្រមួន” នៅលើផ្លូវបេតុងថ្មីមួយ.នៅក្នុងភូមិព្រះដាក់ក្នុងរយៈពេល ២ថ្ងៃ ខាងមុខនេះ។ ក្រុមការងារនឹង ជូនដំណឹង លម្អិតពីការរៀបចំសម្របសម្រួលគ្រប់គ្រង កន្លែងលក់បណ្តោះ អាសន្ននេះនៅពេលក្រោយទៀត៕