គ្រួសារកសិករមួយ បានចាកចេញពីស្រុកកំណើត មកស្វែងរកការងារ ធ្វើនៅភ្នំពេញមិនទាន់ បាន មួយ សប្តាហ៍ផង បែរជាឪពុក ម្តាយដែលជា ជំហរគ្រួសារ បានឆ្លងជំងឺកូវីដ-១៩ បន្សល់ ទុកកូនតូចៗ ៣នាក់ឱ្យនៅចាំ បន្ទប់ ជួលគួរឱ្យសង្វេគ។
យោងតាមប្រភពពី លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ២ បានប្រាប់ “កម្ពុជាថ្មី” នារសៀលថ្ងៃទី១៨ ខែកក្កដានេះថា តាងនាមជាអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិឫស្សី បាននាំគ្នាអាណិត អាសូរទៅលើ ក្រុមគ្រួសារមួយ ដែលមាន សមាជិក ៥នាក់
ក្នុងនោះឪពុក ម្តាយ និងកូន ៣នាក់ដែលរស់នៅក្នុងបន្ទប់ជួលក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារ តែឪពុក និងម្តាយឆ្លងជំងឺកូវីដ-១៩ នៅសល់តែកូនៗ ៣នាក់អវីជ្ជមាន ត្រូវបាន គ្រូពេទ្យឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយឪពុកម្តាយត្រូវបាន ដឹកយក ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ។
លោកចៅ រងបន្តទៀតថា អ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះគឺ ដោយសារតែក្រុមគ្រួសារនេះ គ្មានសល់លុយ ១រៀលសម្រាប់ទុកឱ្យកូនទិញ ចំណីរអាហារ។ ឪពុកម្តាយទៅព្យាបាល អាចមានអាហារ ឧបត្ថម្ភ ចំណែកកូនៗ គ្មានអ្វីសម្រាប់ ទិញ ម្ហូបចំណី។អូ
ដោយសារតែឃើញទុក្ខលំបាក បែបនេះលោក សេង វ៉ាន់ថា បាននាំយកអំណោយ រួមមានអង្ករ និងគ្រឿង ឧបភោគបរិភោគយកមក ផ្តល់ដល់កូនតូចៗទាំង ៣សម្រាប់ទុកផ្គត់ផ្គង់ ជីវភាព មួយរយៈទំរាំឪពុកម្តាយចេញ ពីមន្ទីរដើររកការងារធ្វើយកលុយ មកឱ្យផ្ទះជួលទៀត។លោកចៅរងបានបញ្ជាក់ទៀតថា ក្រុមគ្រួសារនេះគឺប្តី ឈ្មោះ កឹ ជ្រូក និងប្រពន្ធឈ្មោះ គង់ ស្រីលីស៕