បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧៩០នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ១,០៨៧នាក់ និងករណី ស្លា.ប់ ២២នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៧៩០នាក់ទៀត ជា សះស្បើយ ១,០៨៧នាក់ និងស្លា.ប់ ២២នាក់៖
– ករណីឆ្លងសហគមន៍ ៥៨១នាក់– អ្នកដំណើរពីបរទេស ២០៩នាក់គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 67,971 នាក់– អ្នកជាសះស្បើយ= 60,017 នាក់– អ្នកស្លា.ប់= 1,128 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាច ទាញយក មក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕