ករណីឆ្លងកូវីដ បានរាលដាល ចូលដល់វត្តទួល ទំពូង ក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ មានអ្នក វិជ្ជមាន ៣៦អង្គ/នាក់ គឺមាន ព្រះសង្ឃ វិជ្ជមាន ១៥អង្គ និងអ្នករស់ នៅក្នុងវត្ត ២១នាក់ រកឃើញវិជ្ជមាន កូវីដ១៩។ នេះបើតាម លទ្ធផល ដែលបានធ្វើតេស្ត នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។
របាយការណ៍ បានបង្ហាញថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យធីតា បានចុះមកយក សំណាករក មេរោគកូវីដ-១៩ នៅវត្តទួល ទំពូង មានចំនួន ១១៦អង្គ/អ្នក ដោយក្នុងនោះ មានព្រះសង្ឃ ៦០អង្គ។
ជាលទ្ធផល វិជ្ជមានចំនួន ៣៦អង្គ/នាក់ ដែលក្នុងនោះ មានព្រះសង្ឃចំនួន ១៥អង្គ។ ចំពោះអ្នកវិជ្ជមាន ទាំង ៣៦អង្គ/នាក់ មិនទាន់បញ្ជូន ចេញទៅព្យាបាល នៅពេទ្យណា នៅឡើយទេ ដោយក្រុមអាជ្ញាធរ និងគ្រូពេទ្យ នៅថ្ងៃអាទិត្យនេះ កំពុងរង់ចាំ ការវា យតម្លៃព្យាបាល ថាតើទុកឲ្យព្រះសង្ឃ និងអ្នកនៅវត្តទួលទំពូង នៅព្យាបាលក្នុងវត្ត ឬក៏ត្រូវយកទៅកន្លែងសម្រាកព្យាបាល ដែលអាជ្ញាធរ សមត្ថកិច្ច រៀបចំ។
សូមរម្លឹកថា កន្លងមក មានករណីព្រះសង្ឃឆ្លងកូវីដ មួយអង្គ នៅខេត្តកែប នៅវត្តមួយ ក្នុងខេត្តត្បូងឃ្មុំ ហើយនៅភ្នំពេញ មានច្រើនវត្ត រួមមាន៖ វត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ វត្តស្ទឹងមានជ័យ វត្តបទុម វត្តកោះពោធិវង្ស នៅខណ្ឌឫស្សីកែវ វត្តមហាមន្ត្រី និងវត្តវ៉ារិន្ទ ហៅ វត្តព្រែកលៀប៕