ក្រសួង កសិកម្មនិង សហករណ៍ កំពុងជំរុញ ដល់ កសិករទូទាំងប្រទេស ឲ្យដាំដុះ ស្មៅប្រ មាត់ មនុស្ស ដែលជា ឱសថបុរាណ អាចជួយ ដល់ការ ព្យាបាលអ្នក ជំងឺកូវីដ-១៩។
អនុរដ្ឋមន្រ្តីក្រសួង កសិកម្ម និងសហករណ៍ លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹង ជំរុញការផ្សព្វផ្សាយ អំពីស្មៅប្រមាត់ មនុស្ស ដល់សហករណ៍ កសិកម្មនៅ ទូទាំងប្រទេស។
រឿងនេះ បានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗ បានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុក បរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាច ជួយដល់ ការព្យាបាលជំងឺកូវីដ។
គ ម្រោងដែល នឹងដំណើរការចាប់ ពីខែសីហាដល់ខែ ធ្នូនេះ នឹងមានការដាំដុះ ស្មៅប្រមា ត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រង ដោយសហករណ៍ កសិកម្មចំនួន ៥។
ស្មៅប្រមាត់ មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ ដោយនាយកដ្ឋាន ឱសថបុរាណ និងឱសថថៃ (DTAM)។នៅឆ្នាំក្រោយ គ ម្រោងនេះនឹងត្រូវពង្រីក នៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់ កា.ប់ដោយ សហករណ៍ចំនួន ២០៕