នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង ០៩ និង០០នាទី ដោយមានការឯកភាព ពីលោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាម ចំនួន ០៣នាក់ ស្រី ០២នាក់ ពីបទឆ្លងដែនចូល ធ្វើការ និងស្នាក់នៅ ខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើប អង្កេត និងអនុវត្តនីតិវិធី។
បន្ទាប់មកប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត បានប្រគល់ជូនប៉ុស្តិ៍កងទ័ព ការពារព្រំដែន អន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់ នៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថា, គិតត្រឹមយប់ថ្ងៃទី ១៩ ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំង ប្រទេសវៀតណាម មានចំនួន ៤.១៩៥នាក់ គឺតិចជាងថ្ងៃទី ១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរ មានអ្នកជាសះស្បើយពីជំងឺ ៣៨០នាក់។
ទីក្រុងហូជីមិញមានករណី ឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញ នៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ ចំនួនអ្នកឆ្លង នៅទីក្រុងហូជីមិញក៏បានថយ ចុះដ ល់ទៅជាង ១.៥០០នាក់ផងដែរ៕