បើយោងតាមលោក វេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី បានចែករំលែករឿង មួយ លើបណ្តាញសង្គមរបស់ខ្លួន នៅព្រឹកថ្ងៃទី ២០ កក្កដា ២០២១ នេះអ្វីដែលគួរឲ្យ បារម្ភគឺថា «បងប្រុសម្នាក់ គាត់មាន អាការក្អក និងឈឺករយៈពេល ៣ថ្ងៃ គាត់ក៏ សម្រេចចិត្តទិញ តេស្តរហ័ស ដើម្បីតេស្តមើល លទ្ធផល វិជ្ជមាន (+) ។
គាត់ក៏សម្រេចព្យាបាលខ្លួនឯង នៅផ្ទះ ៥ថ្ងៃក្រោយ អាការគាត់ ក៏បានធូរស្រាល គាត់ ក៏ធ្វើតេស្តម្តង ទៀត លទ្ធផល អវិជ្ជមាន (-) ។ ស្អែកឡើងមិនអស់ចិត្តគាត់ក៏ តេស្តម្តងទៀត ដោយរុកជ្រៅ ជាងមុន លទ្ធផល (អវិជ្ជមាន) ទៀត ។ គាត់បាន គិតថា បានជាសះស្បើយ ហើយ គាត់ក៏ទៅលេងម្តាយ របស់គាត់ និងរស់នៅ ដូចធម្មតា ។
ប៉ុន្តែការពិតមិន ដូច្នេះទេ បើតាមលោក វេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី (Huy Rithy) បានប្រាប់បុរសខាងលើ ឲ្យទៅធ្វើតេស្ត ម៉ាស៊ីនធំ (PCR test) លទ្ធផល (វិជ្ជមាន) ។ ប៉ុន្មានថ្ងៃបន្ទាប់ ម្តាយគាត់ក៏វិជ្ជមាន (+) ហើយអាការគាត់ ស្ថិតនៅ កម្រិតធ្ង.ន់ទៀត ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី ចង់ប្រាប់ថា ពេលមានអាការ ដំបូងៗ លទ្ធផលនៃការរកឃើញ វីរុសរបស់តេស្តរហ័សខ្ពស់ ណាស់ប្រហែល 98% តែក្រោយ ពីបាត់អាការៈ ឬ គ្មានអាការៈ លទ្ធភាព នៃការចាប់ វីរុស មានប្រហែល 35% ប៉ុណ្ណោះ ។
ត្រង់ចំណុចមួយ មានមតិ ជាច្រើន សួរថា ហេតុគាត់បានព្យាបាល ខ្លួនឯងនៅផ្ទះ ៥ថ្ងៃ ក្រោយគិតថា បានជាសះ ស្បើយហើយ ? ពេលដឹងថា វិជ្ជមាន មានជូនដំណឹង ទៅអាជ្ញាធរមូលដ្ឋានទេ ? នេះបានចំ ជាមិនដែលស្ដាប់ និងមិនដែល មើលព័ត៌មានមែន ការមិនយកចិត្តទុកដាក់ គឺប្រ.មាថជីវិតខ្លួនឯង និងគ្រួសារ ។ អ្នកជំងឺកូវីដ-១៩ ក្រោយព្យាបាល ជាហើយ ក៏ត្រូវឃុំខ្លួនឯងឲ្យគ្រប់ ១៤ថ្ងៃទៀត ផងដែរ ឲ្យប្រាកដថា ខ្លួនឯងជា សះស្បើយហើយ ។
មួយវិញទៀត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន សេចក្តីជូនព័ត៌មាន ស្តីពីការហាម.ឃា.ត់.ការចែកចាយ លក់ និងធ្វើតេស្តរហ័ស រកអង់ទីគ័រការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់.តេស្តរហ័សគ្មាន.លេខបញ្ជិកា និងគ្មានការ.ទទួលស្គាល់ពីក្រសួង.សុខាភិបាល ផងដែរ ៕