មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ ប្រជាពលរដ្ឋ ពិសេសអ្នកលេង ហ្វេសប៊ុក កុំ ចា.ញ់.បោ.ក.ហ្វេសប៊ុកឈ្មោះ«ស្លាបប៉ាកកាទេវរាជ» ដោយផ្ញើថវិកា ១ដុល្លារទៅឲ្យពាក់ព័ន្ធ នឹងការចាក់វ៉ាក់សាំង ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិកា រក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសបាន ប្រាប់ប្រជាពលរដ្ឋថា កុំផ្ញើថវិកា ១ដុល្លារទៅហ្វេកប៊ុក ឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះថា ជាល្បិច សម្រាប់ប្រមូល ថវិកា របស់ខ្លួន ខណៈការចាក់វ៉ាក់សាំង មិន គិតថ្លៃឡើយ ។
ក្នុងឱកាសយកអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន ១០លានរៀល និងសម្ភារជូន ដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់ សាំងកូវីដ-១៩ ទី៦ លាន អ្នកស្រី ផេង សឿន រស់នៅស្រុកចំការលើ នាថ្ងៃទី២០ ខែកក្កដានេះ លោកជំទាវឱ វណ្ណឌីន បានបញ្ជាក់ថា
«សូមបងប្អូនកុំជឿ នេះ គឺល្បិចសម្រាប់ប្រមូលលុយ ចឹងប្រសិន ឃើញលេខប្លែក សូមកុំទាក់ទង ឱ្យសោះ បើតេរកបងប្អូនបិទ ហើយបងប្អូនក៏មិនត្រូវទាក់ទង ហើយបញ្ជូនលុយ ទៅអាខោននេះដែរ (អាខោនឈ្មោះស្លាបប៉ាកកាទេវរាជ) នេះ គឺជាការប្រមូលថវិកា ពីបងប្អូនប្រជាពលរដ្ឋ» ។ លោកជំទាវបន្ដថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏បានច្រានចោលទាំង ស្រុង ចំពោះការផ្សាយហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ ។
លោកស្រី ប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន គឺមិនគិតថ្លៃឡើយ បើសិនមាន បុគ្គលណាស្នើសុំថវិកា ពីប្រជាពលរដ្ឋកុំផ្ដល់ថវិកា ឱ្យសោះ ជាពិសេសនោះត្រូវរាយការណ៍ សមត្ថកិច្ចភ្លាមៗ ដើម្បីចាក់វិធានការ តាមផ្លូវច្បាប់ ។
សូមជម្រាបថា ការលើកឡើងរបស់ក្រសួងសុខាភិបាល បែបនេះក្រោយមា នហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជបានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់ អាយុជី.វិ.តប្រជាជនខ្មែររបស់រាជរដ្ឋាភិបាល សូមឧបត្ថម្ភម្នាក់ ១ដុល្លារ ដើម្បីជីវភាពរស់តាម រយៈលេខ ABA (លេខ៩ខ្ទង់ សុំមិនបង្ហាញ)»។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងក.ម្លាំង.ប្រ.ដាប់.អា.វុ.ធ នៅទូទាំងប្រទេសចំនួន ៦,០៦១,៣០៥នាក់ ។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ.១០លាននាក់ បានចំនួន៦០.៦១% ហើយ៕