មូលនិធិមន្ទីរពេទ្យ Chaophraya Abhaibhubejhr កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ស្តុកថ្នាំគ្រាប់ Fah Talai Jone ដែលធ្វើឡើង ពីស្មៅប្រមាត់មនុស្ស កំពុងធ្លាក់ ចុះដល់កម្រិត ទាប ដោយសារតែការកើន ឡើង នៃតម្រូវការ។
មូលនិធិនេះ បាននិយាយថា រហូតមកដល់ ពេលនេះ ខ្លួនបានចែកចាយ ថ្នាំស្មៅប្រមាត់ មនុស្ស តាមរយៈភ្នាក់ងារ រដ្ឋាភិបាល អង្គការ មិនមែនរដ្ឋាភិបាលនិងម្ចាស់ជំនួយនានា។
តម្រូវការឱសថបុរាណនេះ បានស្ទុះឡើងខ្ពស់ បន្ទាប់ពីការសិក្សាថ្មីមួយ ដោយនាយកដ្ឋានឱសថបុរាណ និងវេជ្ជសាស្ត្រថៃ បានបង្ហាញថា ថ្នាំប្រភេទនេះ អាចព្យាបាលអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល និងអ្នកមិនបញ្ចេញ រោគសញ្ញា បាន។
ថ្នាំនេះ ត្រូវបានគេ ប្រើជាយូរមកហើយនៅក្នុងប្រទេសថៃ និងបណ្តាប្រទេស អាស៊ីជាច្រើនទៀត ដើម្បីព្យាបាល ជំងឺផ្តាសាយ ឈឺបំពង់កនិង រលាក។
សេចក្តីថ្លែងការណ៍ បាននិយាយថា “បច្ចុប្បន្ន មូលនិធិនេះ កំពុងពន្លឿន ការផលិតថ្នាំស្មៅប្រមាត់ មនុស្ស ដើម្បីឆ្លើយតប នឹងតម្រូវការដែល កំពុងហក់ឡើងខ្ពស់”។
មូលនិធិនេះ ក៏បានស្នើសុំឲ្យប្រជាជន កុំទិញថ្នាំនេះស្តុកទុក ច្រើនពេក ឬឡើងថ្លៃថ្នាំ ដើម្បីជួយ ឲ្យប្រទេស ថៃ អាចយកឈ្នះវិបត្តិ កូវីដ-១៩បាន៕