ក្រោយ មានប្រតិកម្ម ដោយមានចោទ ប្រកាន់វត្តសំបួរមាស ក្នុងខណ្ឌដង្កោ មានការធ្វើអាជីវកម្ម លើម.ណ.រៈ.ទុក្ខគ្រួសារស.ព។
លោក អុឹម បុរិន្ទ អគ្គលេខាធិការរង.គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំ.គណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែង.រិះគន់.វត្តសំបួរមាសបានធ្វើអាជីវកម្មលើម.ណរៈទុក្ខគ្រួសារ.ស.ព ហើយគ្រួសាររបស់.លោកជា.ជ.ន.រ.ង.គ្រោះក្នុងហេតុការណ៍នោះ។
យ៉ាងណាមិញព្រះគ្រូសីលវង្សា កុង ពិសី ព្រះគ្រូចៅអធិការវត្តសំបួរមាសស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានសង្ឃដីកា.បំភ្លឺថា កាលពីថ្ងៃទី ១៧ និង១៨ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម អុឹម បុរិន្ទ បានសុំទី.កន្លែងឈាបនដ្ឋានវត្តសំបួរមាស សម្រាប់តម្កល់ស.ព.កូនស្រីរបស់លោកឈ្មោះ អឹម ប៊ុណ្ណារី ដើម្បីប្រារព្ធ.ពិធីបុណ្យតាម.ប្រពៃណីជាតិខ្មែរ។
ដោយឡែកនៅពេលថ្មីៗនេះ មានការបង្ហោះជា.សំណេរនៅលើបណ្តាញសង្គម គណនីឈ្មោះ អុឹម បុរិន្ទ អ្នកហោរា.សាស្ត្រខ្មែរ បានបង្ហោះពីតម្លៃក្នុងពិធីបុណ្យ,ស.ព.កូនស្រីដូចជារថយន្តដឹក.ស.ព. ៨០ដុល្លារ ឈាបនដ្ឋានបូជា ៧០០ដុល្លារ ក្នុងនោះមានក្ដារមឈូសធ្វើអំពីក្តារ.កុងផ្លាកេមួយ.សម្រាប់.ដាក់.ស.ព។
ចំពោះការចោទប្រកាន់ខាងលើនេះ ព្រះគ្រូចៅអធិការវត្តសំបួរមាសច្រានចោល ព្រោះវត្តមិនមាន.សេវាកម្មពិធីការរៀបចំបុណ្យស.ពឡើយ។
បើតាមព្រះគ្រូចៅអធិការ វត្តមានតែសាលាសម្រាប់តម្កល់.ស.ព និងឈាបនដ្ឋានសម្រាប់បូ.ជា.ស.ពប៉ុណ្ណោះ។ អ្នកម៉ៅការពិធីបុណ្យស.ព.កូនឯកឧត្តម អុឹម បុរិន្ទ បានប្រគេន.បច្ច័យសម្រាប់វត្តចំនួន ១.០០០.០០០ (មួយលានរៀល) តែប៉ុណ្ណោះ។ ផ្ទុយទៅវិញការចំណាយ.ដែល ឯកឧត្តម បានលើកឡើងក្នុង.សំណេរមិនមែន.ជាការកំណត់របស់វត្តឡើយ។
តាមរយៈការសាកសួរអ្នក.ពាក់ព័ន្ធបានបំភ្លឺថា ឯកឧត្តម អុឹម បុរិន្ទ បានទាក់ទង.ជាមួយពិធីការរៀបចំបុណ្យស.ព.ពីខាងក្រៅ ក្នុងនោះឡានដឹក.ស.ព មឈូស ផ្កាកាលានពីរ ផ្កាតាំងរូបថតមួយ ដែលអ្នកពិធីការទៅជា.កញ្ចប់ក្នុងនោះបូករួមទាំង.ថ្លៃបូ.ជា និងកន្លែង.តម្កល់ក្នុងកញ្ចប់.សេវាកម្មរបស់.គេផ្ទាល់ ដែលធ្វើឱ្យឯក.ឧត្តម អុឹម បុរិន្ទ យល់ច្រឡំថាជាការកំណត់តម្លៃរបស់វត្តសំបួរមាស។
ការបកស្រាយនេះ ព្រះគ្រូចៅអធិការសង្ឃឹមថា ពុទ្ធបរិស័ទ សាធារណៈជនតាមបណ្តាញសង្គមមេត្តាជ្រាបថាវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនមានការធ្វើអាជីវកម្មឬ.ការរកស៊ីជួញ.ដូរដូចការបង្ហោះតាមបណ្តាញសារព័ត៌មានឡើយ។
ព្រះតេជគុណ ចឺប ជាងបាន គ្រូសូត្រស្តាំនិង.ជាជំនួយការព្រះចៅអធិការវត្តសំបួរមាស មានសង្ឃដីកា.ប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ខាងវត្តមានរៀបចំ.តារាងតម្លៃបូ.ជា.ស.ពដើម្បីផ្តល់ជាព័ត៌មាន កុំឲ្យពុទ្ធបរិស័ទ.មានការយល់.ច្រឡំ។ ព្រះអង្គមាន.សង្ឃដីកាបន្ថែមថា សម្រាប់ជន.ក្រីក្រក៏វត្តមាន.ការបូ.ជា.ដោយ.តម្លៃ.អនុ.គ្រោះដែរ៕អូ