បើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួង សុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃ ពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមាន វីរុស កូវីដ-១៩ថ្មីចំនួន ៨១២នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៧៤០នាក់ និង ករណីស្លា.ប់ ១៩នាក់។
សូមជម្រាបថា នៅក្នុង សេចក្ដីជូន ដំណឹងរបស់ ក្រសួង សុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រក ឃើញ អ្នកឆ្លងថ្មី ៨១២ នាក់ទៀត ជា សះស្បើយ ៧៤០នាក់ និងស្លា.ប់ ១៩នាក់៖
– ករណីឆ្លងសហគមន៍ ៥៣៣នាក់– អ្នកដំណើរពីបរទេស ២៧៩នាក់គិត ត្រឹមព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 69,608 នាក់– អ្នកជាសះស្បើយ= 61,779 នាក់– អ្នកស្លា.ប់= 1,168 នាក់
កំណត់ស.ម្គាល់៖ក្រសួង សុខា ភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិ បាលនៃ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍នៃ បញ្ហាសុខភាព តាម ទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រ នេះមាន សម្ភារៈ អប់រំសុខភាព ដែលអាច ទាញយក មក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទ ទា.ន់.ហេតុ.ការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរ សព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕