គិតមកទល់និង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លា.ប់ ដោយសារជំងឺកូវីដ-១៩ក្នុងខេត្ត កោះកុង មានចំនួន ២០នាក់ហើយ ដោយក្នុងនោះមាន អ្នកជំងឺ ១០នាក់បានស្លា.ប់ នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបាន មកធ្វើការស.ង្គ្រោះនិងព្យាបាល តាមលក្ខណៈបច្ចេកទេស ក្នុងមន្ទីរពេទ្យឡើយ ។
រឿងនេះបានធ្វើអោយ ក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តី បារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួន នៅពុំទាន់ យល់ច្បាស់អំពីជំងឺកូវីដ-១៩ និងពុំបានយល់ ពីការថែទាំ ព្យាបាលជំងឺ កូវីដ-១៩ នៅតាម សហគមន៍ និងមានការភ័យ ខ្លាចក្នុង
ការធ្វើតេស្តស្វែង រកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំង មិនព្រមយកសាច់ញាតិ ដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រម អោយទៅ សម្រាកព្យាបាល នៅតាមមណ្ឌល ចត្តាឡីស័ក ឬមន្ទីរពេទ្យ ។
ហេតុនេះក្រុមគ្រូពេទ្យ ក៏ដូចជា អាជ្ញាធរ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានរោគ ស.ង្ស័យ ឫផ្ទុកមេរោគ កូវីតដ-១៩ មេត្តាអញ្ជេីញ ទៅទទួលសេវា ការព្យាបាលជាមួយ គ្រូពេទ្យជំនាញ នៅតាមមន្ទីរពេទ្យសាធារណៈ ( មន្ទីរពេទ្យរដ្ឋ) ទាំងអស់ដោយឥតគិតថ្លៃ កុំព្យាយាមព្យាបាល ដោយខ្លួនឯង ដេីម្បីជៀសវាង គ្រោះ.ថ្នា.ក់.ដល់.អាយុជីវិត និងក្រុមគ្រួរសារ របស់ខ្លួន ។