នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ លោក ចាវ សំណាង ប្រធានការិយាល័យ នីតិកម្ម និងសម្រុះសម្រួលវិវាទ មូលដ្ឋាន និងជាក្រុមការងារប្រចាំការ វេន ៣ នៃក្រុមការងា រប្រ.យុទ្ធប្រ.ឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ថ្នាក់ក្រុង បានដឹកនាំ ក្រុមការងារ សហការជាមួយ
ក្រុមការងារ សុខាភិបាល អាជ្ញាធរ មូលដ្ឋាន ភូមិ សង្កាត់ បាន ចុះធ្វើការ ស្រាវជ្រាវ និងយកសំណាក អ្នកដែល មានការពាក់ព័ន្ធ និង អ្នកវិជ្ជមាន កូវីដ ១៩ (វ័ន្ត ធីតា) នៅភូមិដូនកែន ចំនួន ១៨ នាក់ ស្រី ១១នាក់ ។
ក្នុងចំណោម១៨នាក់ រកឃើញវិជ្ជមាន ០៦នាក់ អ្នកទាំង ០៦នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមណ្ឌលវិទ្យាល័យអំពិល ស្រុកបន្ទាយអំពិល។ អាជ្ញាធរសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះដែលមានការពាក់ព័ន្ធខាងលើចំនួន ០៤ផ្ទះ មានដូចជា៖
ជាមួយគ្នានេះ ក្រុមការងារ បានធ្វើការណែនាំដល់អ្នកដែលអវិជ្ជមានទាំង ០៦នាក់ អោយអនុវត្តន៍វិធានការណ៍សុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងរីករាលដាលមេរោគកូវីដ-១៩ កក្នុងសហគមន៍៕