ក្រសួងពាណិជ្ជកម្ម ដែលមាន ឯកឧត្តមប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រីបានអះអាងថា ការនាំចូល សាច់ជ្រូក និងជ្រូក រស់មកចែកចាយ នៅក្នុងទីផ្សារប្រទេសកម្ពុជា គឺ មិនស្ថិតក្នុងក្រោម ក្រសួងពាណិជ្ជកម្ម នោះទេ តែជាដែន សមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ការបញ្ជាក់ របស់ថ្នាក់ដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើង បន្ទាប់ពីមហាជន មួយចំនួនរិះគន់ ចំពោះតម្លៃសាច់ ជ្រូកនៅទីផ្សារក្នុងស្រុក ខុសគ្នានឹង ទីផ្សារក្រៅប្រទេស ។ ជាងនេះ បន្ទាប់ពីក្រសួងកសិកម្ម អះអាងថា មិនបានផ្តល់សិទ្ធិឲ្យ ក្រុមហ៊ុនណានាំចូលជ្រូកពីប្រទេសថៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះបានបញ្ជាក់ថា ៖«ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោម ការធ្វើនិយ័តកម្ម ស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការ ដាក់ឱ្យប្រើប្រាស់ បញ្ជីទំនិញហាមឃាត់
និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញា ប័ណ្ណអនុញ្ញាតការនាំចូលជ្រូកពីអង្គភាពជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះ មិនស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួង ពាណិជ្ជកម្មឡើយ ។ ការធ្វើតុល្យភាពនៃ សេចក្តីត្រូវការក្នុងស្រុក ជាមួយ នឹងផលិតកម្ម ក្នុងស្រុកព្រមទាំងការអនុញ្ញាតឱ្យនាំចូល ក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមាន កំណត់ក្នុង អនុក្រឹត្យលេខ ១៧ អនក្រ.បក» ។
ប្រភពដដែលបានបន្តថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលមិនដែល បានអនុវត្ត ឬដាក់ចេញ នូវយន្តការណាមួយសម្រាប់ គ្រប់គ្រងតម្លៃទំ និញ (price control) នាំចូល ឬទំនិញដែល ធ្វើចរាចរក្នុងទីផ្សារកម្ពុជា នោះវិធាន ការឡើយ តែបរិមាណ ផ្គត់ផ្គង់ និងតម្រូវការនៅ លើទីផ្សារទេដែល ជា កត្តាកំណត់តម្លៃទំនិញ ។
លើកលែងតែក្នុងករណីមាន របាយការណ៍ស៊ើបអង្កេត ដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូល ជាក់លាក់ណាមួយត្រូវបាន លក់បង្អួចថ្លៃ (លក់ទាបជាង ថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធន ដោយប្រទេសនាំ ចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយ មានការកើនឡើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹង ធ្វើការស៊ើប អង្កេត និងឈាន ទៅអនុវត្តវិធានការនានា រួមទាំង ការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផង ដែរ ដូចមានចែងក្នុងច្បាប់ ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជា អវិជ្ជមានមក លើកសិករ ឬឧស្សាហកម្មកម្ពុជា ។
ក្រសួងពាណិជ្ជកម្មបាន លើកឡើងថា នាពេលថ្មីៗនេះក្រសួង សង្កេតឃើញថា មានមតិមួយចំនួន លើកឡើងពាក់ ព័ន្ធនឹងតួនាទីរបស់ក្រសួង ពាណិជ្ជកម្មលើថ្លៃទំនិញលើទីផ្សារ និងទំនិញ នាំចេញ-នាំចូលជាពិសេស បញ្ហាថ្លៃសាច់ជ្រូក នាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិត ខាងប្រទេសកម្ពុជា ។
ដោយហេតុថា មតិសាធារណៈមួយចំនួន មិនបានឆ្លុះ បញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួង ពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទ ដ្ឋានគតិយុត្តជាធរមាន ។ ក្រសួងបានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជាបានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ ក្នុងច្បាប់ ហើយត្រូវយកចិត្តទុក ដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្មការពារថ្លៃផលិតផលជូន កសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។
ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចា បើកច្រកទីផ្សារក្រៅប្រទេស ដោយមិនចាំបាច់ បង់ពន្ធ បានជួយសម្រួលដល់យន្តការ ទីផ្សារឱ្យមានការ នាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែល គ្មានកំណត់ក្នុងច្បាប់នោះឡើយ។
ជាទូទៅ ការអនុវត្តយន្តការផ្សារសេរីនេះក៏មាន ចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ ។ ក្នុងករណីប្រទេសណាមួយ ដាក់វិធានការរិតត្បិតលើការនាំចូលណា មួយប្រទេសនោះត្រូវកំណត់នៅក្នុងលិខិត បទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការ នោះដោយមាន តម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងការនាំ ចូលជ្រូកពីប្រទេសជិតខាង ពិសេសប្រទេសថៃ រដ្ឋមន្ត្រីក្រសួង កសិកម្មធ្លាប់ បានអះអាងថាក្រសួងមិនដែលអនុញ្ញាត ឲ្យក្រុមហ៊ុនណា មួយនាំចូលជ្រូកនោះទេ ។
ឯកឧត្តមរដ្ឋមន្ត្រីបាន បញ្ជាក់ថា«រហូតមកដល់ពេល បច្ចុប្បន្ននេះ ពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុននាំ ចូលជ្រូករស់ពីប្រទេសថៃឡើយ ពោលក្រុមហ៊ុន ដែលមានបំណង ចង់ធ្វើពាណិជ្ជកម្មនាំ ចូលជ្រូករស់អាច ដាក់ពាក្យស្នើសុំ ដោយត្រូវបំពេញតាមវិធានការ ដែលជាការតម្រូវឱ្យ អនុវត្តនីតិវិធី
និងវិធានបច្ចេកទេសចំនួន ១២ចំណុចរវាង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃព្រះរាជាណាចក្រ កម្ពុជាជាមួយនាយកដ្ឋាន អភិវឌ្ឍន៍ ការចិញ្ចឹមសត្វ (DLD) នៃព្រះរាជាណាចក្រថៃឡង់ដ៏ ហើយសព្វថ្ងៃមានក្រុមហ៊ុនចំនួន ០៦ ដែលកំពុងទទួលបាន គោលការណ៍នាំជ្រូក រស់ចូលមក ក្នុងព្រះរាជាណាចក្រ កម្ពុជា និងមានចំនួន៤ ក្រុមហ៊ុនទទួល គោលការណ៍នាំ ឆ្លងកាត់» ៕