នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ សាលាសង្កាត់ ស្ទឹងមានជ័យ បានបង្ហាញ សកម្មភាពឡាន ពេទ្យប្រចាំ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន និង កំពុងចុះចតមុខ គេហដ្ឋានរបស់ លោកមេភូមិទ្រា ២ ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ដើម្បីទទួល សមាជិកគ្រួសារ រួមទាំងលោក មេភូមិ សរុប ចំនួន ១១ នាក់ ដើម្បីទៅទទួល ការព្យាបាល ក្រោយ រកឃើញវិជ្ជមានកូវីដ-១៩ ។
ក្រោយពីឡានពេទ្យមកដល់ សមាជិកគ្រួសាររបស់ លោកមេភូមិម្នាក់ៗ មានទាំងមនុស្សចាស់ និង កុមារ បាននាំគ្នា រួសរាន់រៀបចំយួរ អីវ៉ាន់ជាច្រើន រួមមានសម្លៀក បំពាក់ និង ឧបករណ៍ប្រើប្រាស់ មួយចំនួន ដើម្បីយកទៅប្រើប្រាស់កំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល ដែលបានរៀបចំឡើងដោយក្រុមគ្រូពេទ្យ និង អាជ្ញាធរពាក់ព័ន្ធ ។
តាមរយៈទិដ្ឋភាពដ៏ ស្រណោះមួយនេះ បានធ្វើឱ្យអ្នកនៅ តំបន់នោះផ្ទាល់ ក៏ដូចជាមហាជន បាននាំគ្នា សម្ដែងនូវក្ដីអាណិតអាសូរ និង បន់ស្រន់ ឱ្យក្រុមគ្រួសារ និង លោកមេភូមិផ្ទាល់ ឆាប់ជា សះស្បើយត្រឡប់មក ភូមិដ្ឋានវិញ បម្រើការងារ ជូនប្រជាពលរដ្ឋនៅ ភូមិទ្រា ២ ជាថ្មីម្ដងទៀត ៕